Muller នឹង​ខកខាន​ជួយ Bayern ពេលប៉ះ Liverpool នៅ Champions ដោយសារ​ជាប់​បម្រាម​របស់ UEFA

(ប៊ែកឡាំង)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានដាក់បម្រាមកីឡាករខ្សែប្រយុទ្ធ Thomas Muller ២ប្រកួត ដែលធ្វើឲ្យកីឡាករអាល្លឺម៉ង់រូបនេះខកខានជួយក្លឹបខា្លរខិន Bayern Munich ពេលប៉ះហង្សក្រហម Liverpool ទាំងពីរ ជើងនៅ Champions League វគ្គ១៦ក្រុមចុងក្រោយ។

ជុំវិញសេចក្តីសម្រេចនេះដែរ ក្លឹបជើងឯករបស់ប្រទេសអាល្លឺម៉ង់ Bayern Munich ក៏បានធ្វើការប្តឹងជំទាស់ផងដែរនា ពេលថ្មីៗនេះ។

តារាឆ្នើមក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ វ័យ២៩ឆ្នាំ Muller ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាននៅអំឡុង ប្រកួតស្មើ ៣-៣ ទល់នឹងក្រុមមកពីហូឡង់ Ajax ១ប្រកួតចុងក្រោយវគ្គចេញពូលនៅ Champions League ក្រោយរូប គេបានយកជើងធាក់ត្រូវបានក្បាល Nicolas Tagliafico។

ក្រោយកើតហេតុការណ៍នោះដែរ Muller ដែលទើបត្រូវទទួលបានកាតក្រហមលើកដំបូង ក្នុងអាជីពបាល់ទាត់របស់គេ នោះ ក៏បានធ្វើការសុំទោសជាសាធារណៈ ដោយបង្ហោះនៅលើប្រព័ន្ធសង្គមថា រូបគេគ្មានចេតនានោះទេ និងជូនពរឲ្យ Nico Tagliafico ឆាប់ជាសះស្បើយផងដែរ។

Bayern Munich នឹងប៉ះ Liverpool សម្រាប់ជើងទី១ នៅវគ្គ១៦ នៃ UEFA Champions League នៅថ្ងៃទី១៩ ខែកុម្ភៈ មុនពេលជើងទី២ នៅទឹកដីអាល្លឺម៉ង់វិញនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕

You might also like More from author