ចិន និង​កូរ៉េ​ខាងត្បូង ឈ្នះ​កៅអី​ទៅ​វគ្គ ១៦ក្រុម ក្នុង Asian Cup 2019 ក្រោយ​ឈ្នះ​ដូចគ្នា​យប់មិញ

(ឌូបៃ)៖ ក្រុមបាល់ទាត់ជម្រើសជាតិចិន និងកូរ៉េខាងត្បូង បានឈ្នះកៅអីម្នាក់១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងដូចគ្នានៃ ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ក្រោយបន្តឈ្នះជាលើកទី២ នាយប់ថ្ងៃសុក្រ ទី១១ ខែមករានៅ ប្រទេសអារ៉ាប់រួម (UAE)។

ចិន បានបន្ថែម ៣ពិន្ទុតាមរយៈបំបាក់ហ្វីលីពីន ៣-០ យប់មិញនេះទៀតដែលជាជ័យជម្នះលើកទី២ របស់ពួកគេរកបាន ៦ពិន្ទុឈរនៅកំពូលតារាងនៃពូល C តាមពីក្រោយដោយក្រុមរងជើងឯក Asian Cup 2015 កូរ៉េខាងត្បូង ដោយបាន យកឈ្នះគីហ្គីស្ថាន ត្រឹម ១-០ ផងដែរ។

ចិន បានធ្វើការវាយកឈ្នះគីហ្គីស្ថាន ២-១ កាលពីថ្ងៃប្រកួតបើកឆាកនៃពូល C បន្ទាប់ពីពួកគេបានរបូត ១គ្រាប់នៅចុង វគ្គទី១ មុនពេលមកឈ្នះក្រុមដែលពួកគេធ្លាប់យកឈ្នះ ៨-១ កាលពីក្នុងមិត្តភាព ហ្វីលីពីន ៣-០ បន្តទៀតនៅ Asian Cup 2019 និងកូរ៉េខាងត្បូងបានយកឈ្នះហ្វីលីពីនត្រឹម ១-០។

គិតមកទល់នឹងពេលនេះ រកឃើញ ៣ប្រទេសហើយដែលបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមមុនគេរួមមាន ក្រុមជម្រើសជាតិហ្ស៊កដានី ចេញពីពូល B ចិន និងកូរ៉េខាងត្បូងចេញពីពូល C ដ្បិតត្រូវយក ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ក្នុង១ពូល និងក្រុមលេខ៣ ល្អជាងគេចំនួន ៤ក្រុមឡើងផងដែរ ដើម្បីបង្រ្គប់វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយ៕

You might also like More from author