Man City បំបាក់ Chelsea ៦-០ ឡើង​ឈរ​កំពូល​តារាង Premier League

(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក Manchester City បានលត់ក្រុមភ្ញៀវតោខៀវ Chelsea រហូតដល់ទៅ ៦-០ ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសប្តាហ៍ទី២៧ នៃ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ នៅកីឡដ្ឋាន Etihad។

នេះជាសងសឹក Chelsea បានសម្រេចវិញ ក្រោយពេលពួកគេបានចាញ់ ២-០ កាលពីជើងទី១ នៅកីឡដ្ឋាន Stamford Bridge ក្នុងខណៈកីឡាករខ្សែប្រយុទ្ធ Sergio Aguero ធ្វើបានហែតទ្រីក Raheem Sterling ២គ្រាប់ និង Gundogan ១គ្រាប់។

៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យក្រុមលោក Pep Guardiola រកបាន ៦៥ពិន្ទុឡើងឈរលេខ១ ក្នុង Premier League បណ្តោះអាសន្នវិញ គិតត្រឹមសប្តាហ៍ទី២៧ រុញច្រានក្រុមហង្សក្រហម Liverpool ធ្លាក់មកលេខ២ វិញដោយមាន ៦៥ពិន្ទុស្មើគ្នា៕

You might also like More from author