Cavani អាច​ខក​ខាន​ជើង​ទី១ ពេល PSG ប៉ះ Man Utd ក្នុង Champions ដោយ​សារ​បញ្ហា​សរសៃ​ពួរ

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Edinson Cavani អាចនឹងខកខានប្រកួតពេល Paris Saint-Germain ប៉ះម្ចាស់ ផ្ទះបិសាចក្រហម Manchester United ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ វ័យ៣១ឆ្នាំ Cavani ជាកីឡាករសំខាន់ទី២ ក្នុងក្លឹប PSG ដែលរងរបួសមុនប្រកួត Champions League ចាប់ផ្តើមសប្តាហ៍នេះវគ្គ១៦ក្រុម បន្ទាប់ពីមិត្តរួមក្រុម Neymar បានរងរបួសកជើងជាទម្ងន់ កាល ពីខែមុន និងមិនអាចចូលលេងបានឡើយរហូតដល់ខែមីនា ឆ្នាំ២០១៩ខាងមុខ។

Cavani បានរងរបួសសរសែជើង នៅក្រោយពេលស៊ុតគ្រាប់បាល់ប៉េណាល់ទីបានសម្រេចជួយ PSG យកឈ្នះ ក្រុមភ្ញៀវ Bordeaux ១-០ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅកីឡដ្ឋាន Parc des Princes៕

You might also like More from author