Ronaldo រក​បាន​គ្រាប់​ទី២០ ក្នុងក្លឹប Juventus ពេល​យក​ឈ្នះ Sassuolo

(ក្រុងរ៉ូម)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo រកបានគ្រាប់ទី២០ ឲ្យក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus ក្នុងជំនួបដែលបានបំបាក់ម្ចាស់ផ្ទះ Sassuolo ៣-០ ក្នុងសប្តាហ៍ទី២៣ នៃក្របខណ្ឌកំពូល អ៊ីតាលី Serie A យប់មិញនេះ។

១គ្រាប់របស់កីឡាករប្រធានក្រុមព័រទុយហ្គាល់ Ronaldo កើតឡើងនៅនាទីទី៧០ ពីការតែតបញ្ចូលទីបាន សម្រេច ក្រោយពេលទទួលលើកចេញពីជ្រុងរបស់មិត្តរួមក្រុម Miralem Pjanic ក្រោយពេលកីឡាករអាល្លឺម៉ង់ Khedira រកបានគ្រាប់បែកពងមាន់នៅនាទីទី២៣ និងគ្រាប់ទី៣ ចុងក្រោយដោយកីឡាករ Emre Can នៅនាទី ទី៨៦ ក្នុងការជាប់ជម្រើស ១១នាក់ដំបូងក្នុងរដូវកាលនេះ។

Ronaldo រកបាន ២០គ្រាប់នៅគ្រប់ការប្រកួតឲ្យ Juventus គិតចាប់តាំងពីបានចាកចេញពីក្លឹប Real Madrid ក្នុងខែ កក្កដា ឆ្នាំ២០១៨ និងរកបាន ១៨គ្រាប់ច្រើនជាងគេផងដែរនៅ Serie A ដែលបន្តលេង២៣ប្រកួតមិន ចាញ់ ក្រៅពីស្មើ ៣ដង និងឈ្នះ២០ បន្តនាំមុខកំពូលតារាងដាច់ដល់ទៅ ១១ពិន្ទុគិតត្រឹមសប្តាហ៍ទី២៣នេះ៕

You might also like More from author