ភ្នំពេញ​ក្រោន បង្ហាញ​កីឡាករ​ចំណូល​ថ្មី សេង កុសែន

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញកីឡាករចំណូលថ្មីចុងក្រោយ គឺកីឡាករ សេង កុសែន ដែល ជាកីឡាករមានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជា។

សេង កុសែន ជាកីឡាករលេងក្នុងតំណែងខ្សែការពារ បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្រុមកងទ័ពជើងទឹក ក្នុងឆ្នាំ២០០៧ ហើយបានបន្តលេងជាមួយក្រុមមួយចំនួនទៀតដូចជា នៅឆ្នាំ២០០៩ លេងជាមួយក្រុម Spark FC នៅឆ្នាំ២០១១ លេងជាមួយក្រុមគីរីវង់សុខសែនជ័យ នៅឆ្នាំ២០១៣ លេងជាមួយក្រុមបៀលប្រាយយូណាយធីត នៅឆ្នាំ២០១៤ លេងជាមួយក្រុមត្រាយអាស៊ី នៅឆ្នាំ២០១៥ លេងជាមួយក្រុមអាស៊ីអឺរ៉ុប និងក្រុមស៊ីម៉ាក់ នៅឆ្នាំ២០១៦។

កុសែន ក៏បន្តលេងឲ្យក្រុមបឹងកេត ក្នុងឆ្នាំ២០១៧ មុនផ្លាស់ទៅលេងឲ្យវេស្ទើនភ្នំពេញ និងឆ្នាំ២០១៨ លេងឲ្យ ក្រុមសូលទីឡូអង្គរ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ ធ្លាប់លេងជាមួយក្លឹបអាជីពជាច្រើននៅលីគកំពូលកម្ពុជា ហើយយើងសង្ឃឹមថា វត្តមាន របស់កីឡាកររូបនេះនឹងជួយរួមចំណែកជាមួយមិត្តរួមក្រុម ដើម្បីឲ្យក្លឹបទទួលបានជោគជ័យក្នុងការប្រកួត ប្រជែងនាពេលខាងមុខថែមទៀត៕

You might also like More from author