Man Utd សំឡឹង​រក​ការ​សង​សឹក​យប់​នេះ​នៅ Champions League ក្រោយ​ធ្លាប់​ចាញ់ PSG ២-០ កាល​ឆ្នាំ២០១៥

(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United រំពឹងសងសឹកក្រុមខ្លាំងបារាំង Paris Saint-Germain ក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League រាត្រីនេះ ក្រោយពេលពួកគេធ្លាប់ចាញ់ ២-០ ម្តងកាលពីឆ្នាំ២០១៥ ក្នុងពានរង្វាន់អន្តរជាតិ GICC នៅទឹកដីអាមេរិក។

យប់នេះជាការដឹកនាំប្រកួតលើកទី១២ របស់គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer ដោយរកបានជ័យជម្នះ ១០ដង និស្មើ ១ដងមិនដែលចាញ់ឡើយទាំងក្នុងពាន Premier Leauge និងពាន FA Cup ផងដែរ។

ការប្រកួតរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង ៣៖០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League នៅកីឡដ្ឋាន Old Trafford ស្ថិតក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ម៉ោងដំណាលគ្នា AS Roma ទទួលក្រុមភ្ញៀវ FC Porto នៅទឹកដីនៃប្រទេសអ៊ីតាលី៕

You might also like More from author