Barcelona ដាក់​​​តម្លៃ ៧៣លាន​ដុល្លារ​សម្រាប់​កីឡាករ Ivan Rakitic ក្នុង​​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ផ្សេង

(បាសេឡូណា)៖ យោងតាមរបាយការណ៍ Daily Star ក្នុងពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ FC Barcelona បានដាក់តម្លៃផ្ទេរប្រមាណ ៦៥លានអឺរ៉ូ ស្មើនឹង ៧៣លានដុល្លារសម្រាប់កីឡាករខ្សែបម្រើប្រយុទ្ធ Ivan Rakitic ខណៈក្លឹបនេះបានបដិសេធកិច្ចសន្យាថ្មីដល់រូបគេ បន្ទាប់ពីមានចាប់អារម្មណ៍ពីក្លឹបអង់គ្លេស Manchester United និងតោខៀវ Chelsea។

បើទោះជា Barcelona ធ្លាប់បដិសេធសំណើដេញថ្លៃប្រមាណ ៩០លានអឺរ៉ូពីក្លឹបបារាំង Paris Saint-Germain សម្រាប់ខ្សែបម្រើរូបនេះកាលពីខែសីហាកន្លងទៅនេះ។ ជាក់ស្តែងខ្សែបម្រើសញ្ជាតិក្រូអាត Rakitic បានស្ថិតក្នុង ចំណោមសមាជិករួមក្រុមដែលត្រូវបានគ្រូបង្វឹកលោក Ernesto Valverde ជឿជាក់ក្នុងការប្រកួតនាពេលកន្លងមក តែហាក់មិនមានភាពងាយស្រួលដដែល។

Barcelona បាននាំយកខ្សែបម្រើវ័យក្មេង Frank De Jong មកកាន់ទឹកដី Camp Nou ដើម្បីជំនួសកន្លែង Rakitic ផងដែរ។

បច្ចុប្បន្នខ្សែបម្រើវ័យ ៣០ឆ្នាំ Rakitic បានបង្ហាញខ្លួននៅ La Liga កំពុងតែមានប្រជាប្រិយភាពក្នុងចំណោម អ្នកគាំទ្ររបស់ក្លឹប Barca បន្ទាប់ពីបានឈ្នះពានរង្វាន់ធំៗចំនួន១០ ជាមួយនឹងក្លឹបនេះ និងរដូវកាលនេះរូបគេ បង្ហាញខ្លួនបាន ២២ប្រកួត រកបាន ២គ្រាប់ទៀតផង៕

You might also like More from author