មតិ​របស់​គ្រូបង្វឹក Leonardo ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ទល់​នឹងក្រុម​សិង្ហបុរី Hougang United

(ភ្នំពេញ)៖ លោក Leonardo Victorino ដែលជាគ្រូបង្វឹកក្រុមឈុតធំភ្នំពេញក្រោនបានយល់ឃើញថាការ ប្រកួត ទល់នឹងក្រុម Hougang United របស់សិង្ហបុរី ក្នុងជំនួបលក្ខណៈមិត្តភាពអន្តរជាតិល្ងាចនេះ គឺជាការត្រៀមខ្លួន បន្ថែមទៀត សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

មុនការប្រកួតមកដល់ គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះបានលើកឡើងថា «វាជាផ្នែកមួយសម្រាប់យើងក្នុងការ ត្រៀមខ្លួនលេងលីគកំពូល ហើយខ្ញុំនឹងដាក់យុវជនថ្នាលមួយចំនួនឲ្យចូលលេង ដើម្បីបំពេញចន្លោះប្រហោង តំបន់មួយចំនួន។ ពេលនេះពួកយើងកំពុងប្រមូលអារម្មណ៍ទៅលើលីគកំពូលកម្ពុជា ដែលខិតជិតមកដល់ក្នុង ពេលខាងមុខ ពោលគឺក្នុងខែមីនា ឆ្នាំ២០១៩»

ការប្រកួតមិត្តភាពអន្តរជាតិនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នឹងធ្វើឡើងចាប់ពីម៉ោង ៥៖៣០នាទីតទៅដោយពុំមានការលក់សំបុត្រនោះឡើយនៅកីឡដ្ឋាន RSN៕

You might also like More from author