Liverpool ទមា្លក់ Bayern ចេញពី Champions ដើម្បី​ឡើង​ទៅ​វគ្គ ៨ក្រុម​ជាមួយ ៣ក្រុម​ទៀត​របស់​អង់គ្លេស

(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានក្លាយជាក្រុមទី៤ របស់អង់គ្លេសដែលបានឆ្លងចូលវគ្គ ៨ក្រុម ចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League ក្រោយទម្លាក់ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល ៣-១ នាយប់មិញនេះ។

ក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ នៃ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ដើម្បីទៅចូលរួម វគ្គ ៨ក្រុមជាមួយ Tottenham Hotspur, Manchester City និង Manchester United បន្ទាប់ពីពួកគេរកបានដល់ទៅ ៣គ្រាប់នៅទឹកដីអាល្លឺម៉ង់ ក្នុងជើងទី២ នៃវគ្គ១៦ក្រុមចុងក្រោយ ក្នុងខណៈបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ កាលពីជើងទី១ នៅទឹកដី Anfield របស់អង់គ្លេសនោះ។

កីឡាករស្បែកខ្មៅសញ្ជាតិសេណេហ្គាល់ Sadio Mane រកបាន២គ្រាប់ម្នាក់ឯងនៅនាទី២៦ និងនាទី៨៤ ជាមួយ នឹងខ្សែការពារខ្លាំងជាងគេលើលោក Virgil van Dijk រកបាន១គ្រាប់ដែរនៅនាទី៦៩ ជាមួយនឹង Joe Matip ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៣៩ ចុងវគ្គទី១ ស្របពេល១ប្រកួតយប់មិញនេះបញ្ចប់វគ្គ ១៦ក្រុម ម្ចាស់ផ្ទះ FC Barcelona ក៏បានបំបាក់ក្រុមបារាំង Lyon ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Camp Nou ផងដែរ។

គួរបញ្ជាក់ថា នៅពេលនេះវគ្គ៨ក្រុមត្រូវបានរកឃើញអស់ហើយរួមមានក្រុមអង់គ្លេស ៤ក្រុមរួមមាន Tottenham Hotspur, Manchester City, Manchester United និង Liverpool, FC Porto របស់ព័រទុយហ្គាល់ Ajax របស់ហូឡង់ Juventus របស់អ៊ីតាលី និង FC Barcelona របស់អេស្ប៉ាញ ដែលនឹងចាប់ឆ្នោតជ្រើសរើសគូប្រកួតនៅ ថ្ងៃទី១៥ ខែមីនាដ៏ខ្លីខាងមុខនេះ ពោលគឺក្រោយបញ្ចប់ជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League រាត្រីថ្ងៃព្រហស្បតិ៍នេះ៕

You might also like More from author