ក្លឹប​បាល់ទាត់​ក្រសួង​ការពារជាតិ បង្ហាញ​ឡូហ្គោ​ថ្មី ប្លែកពី​ស្ថាប័ន​ការងារ​ក្រសួង​ការពារជាតិ

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅពេលថ្មីនេះបានបង្ហាញឡូហ្គោថ្មីនាល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ គឺដើម្បីឲ្យប្លែកពីស្ថាប័នការងារក្រសួងការពារជាតិ នេះបើតាមការពន្យល់ពីលោក ខូវ ឆាយ ដែលជា អគ្គលេខាធិការ ក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ក្លឹបក៏បានសម្រេចជ្រើសរើសរចនាបថថ្មី ដែលមានលក្ខណៈ ទៅនឹងក្រសួងការពារជាតិ តែមិនយកលំនាំទាំងស្រុងដូចមុននោះទេ។

លោក ខូវ ឆាយ ក៏បានលម្អិតថា ដោយសារឡូហ្គោចាស់ជារបស់ក្រសួងការពារជាតិទាំងមូល ដោយយើងប្រជុំជា មួយថ្នាក់ដឹកនាំយើងសម្រេចថា ឡូហ្គោក្លឹបបាល់ទាត់គ្រាន់តែស្រដៀងតែមិនគួរយកឡូហ្គោក្រសួង ការពារជាតិ ទាំងមូលយកមកប្រើ នៅពេលនេះយើងសម្រេចយកឡូហ្គោតំណាងក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលផ្ទុយពីក្រសួងដែលទូលំទូលាយពេក”។

សួមបញ្ជាក់ផងថា ក្លឹបបាល់ទាត់ក្រសួងការពារជាតិ ទើបតែបានឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន៣ លើកនៅឆ្នាំ២០១០, ២០១៦ និង២០១៨ តែនៅមិនទាន់ឈ្នះជើងឯក MCL លីគកំពូលកម្ពុជា នៅឡើយទេគិតពីឆ្នាំ២០០៥ មក។

ក្រុមដឹកនាំដោយគ្រូបង្គោល ភា សុភ័ក្ត្រា នៅរដូវកាល២០១៩ នេះនិងធ្វើការប្រកួតសប្តាហ៍ទី ១ ដោយត្រូវប៉ះក្លឹប អង្គរថាយហ្គឺ នាកីឡដ្ឋានស្តាតចាស់៕

You might also like More from author