Arsenal និង Chelsea ឡើង​ទៅ​វគ្គ ៨ក្រុម​នៃ​ពានរង្វាន់​លំដាប់​ទី២ អឺរ៉ុប Europa League

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal និងតោខៀវ Chelsea របស់អង់គ្លេសបានឡើងទៅវគ្គ ៨ក្រុមចុង ក្រោយដូចគ្នានៃពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League បន្ទាប់ពីយកឈ្នះគូប្រកួតរៀងៗ ខ្លួន បញ្ចប់ជើងទី២ នៃវគ្គ១៦ក្រុមនារាត្រីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

Arsenal បានធ្វើការវាយបកយកឈ្នះក្រុមមកពីបារាំង Rennes ក្នុងលទ្ធផល ៣-០ បន្ទាប់ពីពួកគេបានបរាជ័យ ១-៣ នៅទឹកដីបារាំងកាលពីជើងទី១ វគ្គ១៦ក្រុម ដើម្បីទទួលបានជ័យ ៤-៣ ទាំងពីរជើងឡើងទៅវគ្គ ៨ក្រុមចុង ក្រោយ ដែលនឹងត្រូវចាប់ឆ្នោតជ្រើសរើសគូប្រកួតនាយប់នេះនៅទីក្រុង Nyon ប្រទេសស្វីស។

កីឡាករសញ្ជាតិកាបុង Aubameyang រកបាន២គ្រាប់នៅនាទីទី៥ និងនាទី៧២ ខណៈមិត្តរួមក្រុម Maitland-Niles រកបាន១គ្រាប់ដែរនៅនាទី១៥ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Unai Emery ដែលធ្លាប់ជួយ Sevilla ឈ្នះពាន Europa League បាន ៣សម័យកាលមកនេះ ក្នុងខណៈក្រុមនេះបានជ្រុះត្រឹមវគ្គ ៤ក្រុមចុងក្រោយកាលពី រដូវកាលមុន ក្រោមការដឹកនាំរបស់គ្រូបង្វឹក Arsene Wenger។

ដូចគ្នានោះដែរ ក្រុមអង់គ្លេសមួយទៀត តោខៀវ Chelsea បានយកឈ្នះក្រុមម្ចាស់ផ្ទះ Dynamo Kiev របស់ អ៊ុយក្រែន ក្នុងលទ្ធផល ៥-០ បន្ថែមលើជើងទី១ ដែលបានបំបាក់ ៣-០ នៅកីឡដ្ឋាន Stamford Bridge ស្ថិតក្នុង ទីក្រុង London ប្រទេសអង់គ្លេសលេងក្នុងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League និង៤ក្រុមផ្សេងទៀត លេងនៅពានលំដាប់ទី១ UEFA Champions League រួមមាន Manchester City, Manchester United, Tottenham Hotspur និង Liverpool៕

You might also like More from author