Zidane ទិញបាន​ខ្សែការពារ Eder Militao ក្រោយ​ពេលមក​ដឹកនាំ Madrid សារ​ជាថ្មី

(ម៉ាឌ្រីដ)៖ ក្លឹប Real Madrid បានតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹកសារជាថ្មីនៅពេលថ្មីៗនេះ ដោយ លោកបានចុះហត្ថលេខានាំយកខ្សែការពារ Eder Militao ពីក្លឹបព័រទុយហ្គាល់ FC Porto នេះបើតាមការចេញ ផ្សាយដោយគេហទំព័រក្លឹបខាងលើនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

Real Madrid បានចំណាយទឹកប្រាក់ប្រមាណ ៥០លានអឺរ៉ូ ស្មើនឹង ៥៦លានដុល្លារក្នុងការនាំយក Eder Militao មកកាន់ទឹកដី Santiago Bernabeu ក្រោមកិច្ចសន្យារយៈពេល ៦ឆ្នាំរហូតដល់ឆ្នាំ២០២៥។ កីឡាកររូបនេះ ស្ថិតក្នុងចំណោមជាខ្សែការពាថ្លៃជាងគេទី៥ នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីល Eder Militao ដែលមានវ័យ ២១ឆ្នាំបានបង្ហាញខ្លួនឲ្យក្លឹប Porto បាន៣៤ប្រកួត រកបាន ៣គ្រាប់ចាប់តាំងពីឆ្នាំ២០១៧ ដែល Porto ទិញពីក្លឹប Sao Paulo របស់ប្រេស៊ីល ហើយរូបគេនឹងចាប់ផ្តើមជាមួយ Real Madrid នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩៕

You might also like More from author