Arsenal តានតឹង​ពេល​ប៉ះ Napoli នៅវគ្គ ៨ក្រុម​នៃ UEFA Europa League

(នីយ៉ុង)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal របស់អង់គ្លេស នឹងស្វិតស្វាញខ្លាំងពេលជួបក្រុមខ្លាំងរបស់អ៊ីតាលី ពពកស Napoli ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លីគលំដាប់ទី២អឺរ៉ុប UEFA Europa League ដែលត្រូវបាន ចាប់ឆ្នោត ជ្រើសរើសគូប្រកួតនារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Nyon ប្រទេសស្វីស។

ក្រុមអង់គ្លេស Arsenal បានឈានមកដល់វគ្គ ១/៤ ក្នុងនាមជាក្រុមបានធ្វើការវាយកយកជម្នះទៅលើក្រុមបារាំង Rennes ក្នុងជើងទី២ ក្នុងលទ្ធផល ៣-០ បន្ទាប់ពីពួកគេបានបរាជ័យ ១-៣ កាលពីជើងទី១ នៅទឹកដីរបស់ Rennes ដែលត្រូវបានចាប់ឆ្នោតប៉ះក្រុមពពកស Napoli ដែលបានទម្លាក់ក្រុម Salzburg របស់អូទ្រីសក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

ការប្រកួតក្នុងជើងទី១ និងជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ និងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ខណៈដែល វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ក្រុមអង់គ្លេសទាំងពីរ Arsenal និង Chelsea បន្តមិនជួបគ្នានោះទេ ប្រសិនបើពួកគេ បានឡើងទៅ វគ្គ ៤ក្រុមចុងក្រោយដូចគ្នាក៏ដោយ។ គ្រូបង្វឹកបច្ចុប្បន្នរបស់ Arsenal គឺលោក Unai Emery ដែល ធ្លាប់ឈ្នះជើងឯក ពាន Europa League ៤សម័យកាលមកហើយ ក្នុងនោះធ្លាប់ឈ្នះ ៣ដងក្នុងការដឹកនាំក្លឹប អេស្ប៉ាញ Sevilla។

៣គូផ្សេងទៀតដែលបានធ្វើការចាប់ឆ្នោតនាយប់មិញនេះដែររួមមាន Villareal ប៉ះ Valencia, Benfica ជួប Eintracht Frankfurt និង Slavia Prague ប៉ះតោខៀវ Chelsea៕

You might also like More from author