FIFA បង្កើន​​សមាជិក​ពី ៨ទៅ ២៤ក្រុម​លេង​ក្នុង​ពាន Club World Cup បើ​ទោះ​បីជា​អឺរ៉ុប​ធ្វើពហិការក៏​ដោយ

(ញូវយ៉ក)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានប្រជុំសម្រេចបង្កើនក្រុមពី ៨ ទៅ២៤ក្រុមលេង ក្នុង ព្រឹត្តិការណ៍ FIFA Club World Cup ចាប់ពីឆ្នាំ២០២១ តទៅដែលនឹងធ្វើឡើងរយៈពេល ៤ឆ្នាំម្តងបើទោះបីជា ក្រុមធំៗនៅអឺរ៉ុបជាច្រើនសំដែងការមិនពេញចិត្តក៏ដោយ។

ប្រធាន FIFA លោក Gianni Infantino បានថ្លែងក្នុងកិច្ចប្រជុំប្រតិបត្តិដែលបានត្រូវបានធ្វើឡើងនៅសហរដ្ឋ អាមេរិក នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ថា «វាជាគម្រោងមួយដ៏អស្ចារ្យ ដើម្បីបង្ហាញឲ្យពិភពលោក និង អ្នកគាំទ្រដឹងថា ក្លឹបណាខ្លាំងពិតប្រាកដ បន្ទាប់ពីគ្រងជើងឯកពាន Club World Cup»

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ថ្មីដែលទើបត្រូវបានបង្កើត និងចាប់ផ្តើមជាផ្លូវការចាប់ពីឆ្នាំ២០២១ តទៅ នឹង ធ្វើការ ប្រកួតនៅចន្លោះខែមិថុនា ដល់ខែកក្កដារៀងរាល់ ៤ឆ្នាំម្តងដោយមាន ២៤ក្រុមជ្រើសរើសចេញពី ៦សហព័ន្ធ ស្មើនឹង ៥ទ្វីបនៅលើពិភពលោកដោយមាន ៨ក្លឹបចេញពីអឺរ៉ុប ៦ក្លឹបចេញពីតំបន់អាមេរិកខាងត្បូង ៣ក្លឹបចេញពីអាហ្រ្វិក ៣ក្លឹបចេញពីអាស៊ី ៣ក្លឹបចេញពីអាមេរិកខាងជើង និងអាមេរិកកណ្តាល និង១ក្លឹបចេញ ពីទ្វីបអូសេអានី។

ការប្រកួតដែលមានតែ ៨ក្រុមក្នុង FIFA Club World Cup នៅបន្តធ្វើឡើងដដែលនៅខែធ្នូរៀងរាល់ឆ្នាំពោលគឺ ដល់ឆ្នាំ២០២១ ដែលជ្រើសរើសតែក្រុមជើងឯកប្រចាំទ្វីបតែប៉ុណ្ណោះ៕

You might also like More from author