Arsenal យក​ឈ្នះ​ក្រុម​ភ្ញៀវ Napoli ២-០ បង្កើន​ក្តីសង្ឃឹម​ឡើង​ទៅ​វគ្គបន្ត​នៃ Europa League (Video inside)

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបំបាក់ក្រុមភ្ញៀវ Napoli របស់អ៊ីតាលីក្នុងលទ្ធផល ២-០ សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៃពានលំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ដែលធ្វើឲ្យ ក្រុម អង់គ្លេសមួយនេះមានក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថែមទៀតផង។

ការប្រកួតដែលបានធ្វើឡើងនារាត្រីថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Emirates ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស កីឡាករវ៉េល Aaron Ramsey ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី១៤ មុនពេល ផ្លាស់ ចេញពីទៅលេងឲ្យក្លឹប Juventus នៅរដូវកាលក្រោយនេះ មុនពេលកីឡាករខ្សែការពារ Koulibaly របស់ ក្រុមពពស Napoli ធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី២៥ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

តាមរយៈជ័យជម្នះក្នុងដីនេះ ធ្វើឲ្យក្រុមរបស់លោក Unai Emery មាន ២គ្រាប់ក្នុងដៃ មុនពេលធ្វើដំណើរទៅទឹក ដីនៃ ប្រទេសអ៊ីតាលីសម្រាប់ជើងទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ពោលគឺក្រោយ ៣ថ្ងៃពេលជួបម្ចាស់ផ្ទះ Watford នៅ Premier League៕

You might also like More from author