ខ្សែប្រយុទ្ធ​​វ័យក្មេង Joao Felix ស៊ុត ៣គ្រាប់ ជួយ Benfica យកឈ្នះ Frankfurt ៤-២ នៃពាន UEL

(បែនហ្វីកា)៖ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ក្លឹបព័រទុយហ្គាល់ Benfica ធ្វើបានហែតទ្រីក (៣គ្រាប់) ជាលើកដំបូងក្នុងពានរង្វាន់ Europa League ជួយក្រុមម្ចាស់ផ្ទះ Benfica យកឈ្នះក្រុមអាល្លឺម៉ង់ Eintracht Frankfurt ក្នុងលទ្ធផល ៤-២ នៅរាត្រីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Lisbao ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ ខណៈកីឡាករវ័យក្មេង Joao Felix រកបាន ៣គ្រាប់ម្នាក់ឯងនាទីទី២១ ៤៣ និងនាទី៥៤ និងមិត្តរួមក្រុម Ruben Dias រកបាន ១គ្រាប់នាទី៥០ ខណៈក្រុមភ្ញៀវរកបាន ២គ្រាប់ដោយកីឡាករ Luka Jovic នៅនាទី៤០ និង Goncalo Paciencia រកបាននាទី៧២។

ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានក្លាយជាកីឡាករក្មេងបំផុតនៅក្នុងក្របខណ្ឌលីគលំដាប់ទី២ អឺរ៉ុប Europa League ហើយការប្រកួតជើងទី២ រវាងក្រុមទាំង២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន Cammerzbank Arena ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់៕

You might also like More from author