កីឡាករ កែវ សុខផេង ទទួល​ស្គាល់ការ​បញ្ចប់​ទី​ក្រុម​ខ្លួន​ មិន​ទាន់​ធ្វើបាន​ល្អ

(ភ្នំពេញ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ កែវ សុខផេង បានឲ្យដឹងថា ការបញ្ចប់ទីរបស់ក្រុមវិសាខានៅមិនទាន់បានល្អទេ ខណៈសមាជិកក្រុមបានហ្វឹកហាត់ការទាត់បញ្ចប់ទីច្រើន តែយើងធ្វើមិនទាន់បានល្អដដែល។ អញ្ចឹងយើងត្រូវការពង្រឹងការហ្វឹកហាត់បន្ថែមទៀត ដើម្បីដុះខាត់ការបញ្ចប់ទីឲ្យកាន់តែល្អ។ ការលើកឡើងនេះ ក្រោយវិសាខា បានយកឈ្នះភ្នំពេញក្រោន ៣-១ ក្រៅដីកាលពីថ្ងៃអាទិត្យមុន ក្នុងសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ទោះបីវិសាខា បានសម្រេចលទ្ធផលមួយដ៏ល្អ សម្រាប់៣ប្រកួតបើកឆាករដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ តែគ្រូបង្វឹក ក៏ដូចជាកីឡាករផ្ទាល់ បានមើលឃើញចំណុចខ្វះខាតរបស់ក្រុមមួយ គឺការបញ្ចប់ទី ជាក់ស្ដែងកីឡាករ កែវ សុខផេង ក៏ទទួលស្គាល់យ៉ាងដូច្នេះដែរ។

ងាកមកឯការប្រកួតបន្ទាប់ វិសាខា ត្រួវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ដើម្បីទទួលក្លឹបអគ្គិសនីកម្ពុជា ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររួច នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ខាងមុខ។ ចំពោះលទ្ធផល ៣ប្រកួត នាដើមរដូវកាលថ្មីរបស់ក្រុមលេខ៣ រដូវកាលមុនមួយនេះ រួមមានស្មើសូលទីឡូអង្គរ ០-០ ក្នុងដី ឈ្នះគិរីវង់សុខសែនជ័យ ២-០ ក្នុងដី និងឈ្នះភ្នំពេញក្រោន ៣-១ ក្រៅដី៕

You might also like More from author