Pedro ស៊ុត ១គ្រាប់​តាម​ស្មើឲ្យ Chelsea នៅ​ទឹកដី​អាល្លឺម៉ង់​ពេល​ប៉ះ Frankfurt នៅ Europa League (Video Inside)

(ហ្រ្វែងហ្វឺត)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Pedro បានស៊ុតគ្រាប់តាមស្មើ ១-១ ឲ្យក្រុមតោខៀវ Chelsea ទល់នឹង ម្ចាស់ ផ្ទះ Eintracht Frankfurt របស់អាល្លឹម៉ង់ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League នាយប់មិញនេះ។

ក្រុមអង់គ្លេស តោខៀវ Chelsea មាន ១គ្រាប់ក្នុងដៃក្នុងការប្រកួតក្រៅទឹកដីតាមរយៈធ្វើបានសម្រេចដោយ កីឡាករ អេស្ប៉ាញ Pedro នៅនាទី៤៥ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Luka Jovic បានស៊ុតគ្រាប់នាំមុខឲ្យ Frankfurt នៅនាទី២៣ ដែលលទ្ធផលស្មើនេះបានបន្តរហូតដល់ចប់ការប្រកួតពេញ ៩០នាទីនៅកីឡដ្ឋានដែល ស្ថិតក្នុងទីក្រុង Frankfurt នៃប្រទេសអាល្លឺម៉ង់។

នេះក៏ជាគ្រាប់បាល់ទី២ផងដែរសម្រាប់ Pedro ខណៈរូបគេរកបាន ១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៤-៣ នៅកីឡ ដ្ឋាន Stamford Bridge ពេលប៉ះក្រុមរបស់ឆេក Slavia Prague ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

លទ្ធផលស្មើនេះដែរ ធ្វើឲ្យតោខៀវ Chelsea ដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ីតាលី Maurizio Sarri ក្លាយជាក្រុមទី១ ដែលលេងនៅ Europa League ចំនួន ១៦ប្រកួតមិនដែលចាញ់ និងត្រៀមបំបែកកំណត់ត្រា ចាស់ របស់ Atletico Madrid ក្នុងរដូវកាលឆ្នាំ២០១១-២០១២ ផងដែរ ប្រសិនបើពួកគេអាចយកឈ្នះ Frankfurt ក្នុងជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះក្នុងការប្រកួតលើកទី១៧៕

You might also like More from author