ក្រុម U18 បាទី បាត់បង់ ៣ពិន្ទុ ក្រោម​ថ្វីជើង​បឹងកេត ក្នុង​លីគ​កំពូល​កម្ពុជា សប្តាហ៍​ទី៦

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុនៃលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៦ ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំរបស់ទន្លេបាទី បានចាញ់ក្រុមជើងឯករងរដូវកាលមុនបឹងកេតអែហ្វស៊ី ក្នុងលទ្ធផល ៣-១ នៅទីលាននៃខេត្តតាកែវនាល្ងាចថ្ងៃអាទិត្យ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

ការចាប់ផ្តើមលេងវគ្គទី១ មិនទាន់ក្តៅសាច់ផង U18 បាទី បានធ្វើការនាំមុខ ១គ្រាប់មុនដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ពាក់លេខ១០ នៅនាទីទី៦ មុនពេលក្រុមភ្ញៀវវាយបកតាមបានស្មើ ១-១ វិញនៅនាទី៤២ ដោយកីឡាករស្បែកខ្មៅ Julius ដែលពាក់លេខ២៧ និងគ្រាប់ទី២ របស់កីឡាករដដែលនៅនាទី ៩០+៣ និង Eduardo ពាក់លេខ៧ នៅនាទី៦១ ដើម្បីរក្សា ៣ពិន្ទុនៅទឹកដីក្រៅផ្ទះ គម្រប់ការចាញ់លើកទី៥ ក្រៅពីឈ្នះ១ដង ក្នុងចំណោម ៦ប្រកួតក្នុងលីគ កំពូលកម្ពុជារដូវកាលនេះ។

៣ពិន្ទុបន្ថែមនេះដែរ ធ្វើឲ្យបឹងកេត កើនជ័យជម្នះដល់ទៅ ៤ដង ស្មើ១ដង និងចាញ់១ដង ក្នុងចំណោម ៦ប្រកួតដូចគ្នា ដោយឈរនៅលេខរៀងទី៤ បណ្តោះអាសន្នមាន ១៣ពិន្ទុ គ្រាដែល U18 បាទី កំពុងឈរនៅលេខរៀងទី១៣ ដោយមាន ៣ពិន្ទុប៉ុណ្ណោះ៕

You might also like More from author