សុខ ធី សន្លប់​ដំបូង​ក្នុង​អាជីព ក្រោយចាញ់ Rodtang យប់​មិញ

(បាងកក)៖ អ្នកលេងគុនខ្មែរ សុខ ធី បានរងបរាជ័យដោយសន្លប់លើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីតស៊ូត បានត្រឹម ២ទឹកជាមួយកីឡាករជើងខ្លាំងថៃ Rodtang Jitmuangnon ក្នុងព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT នៅកីឡដ្ឋាន IMPACT Arena នាទីក្រុងបាងកក ប្រទេសថៃ កាលពីយប់មិញ។

ការប្រកួតផ្គូផ្គង់ដោយស្ថាប័ន ONE Championsip នេះ សុខ ធី ស្ទើរតែគ្មានឱកាសតដៃជាមួយកីឡាករម្ចាស់ ផ្ទះឡើយ ដ្បិតសមត្ថភាពមើលទៅដាច់ឆ្ងាយពីគ្នា ដោយ Rodtang បានព្យាយាមប្រើកណ្ដាប់ដៃ និងប្រើជើងទាត់ តាមចិត្ត រហូតដល់ដើមទឹកទី២ កីឡាករថៃរូបនេះ បានព្យាយាមទាត់ជើង សុខ ធី ឲ្យបោះបង់ការប្រកួតតែម្ដង។

នេះគឺជាការបរាជ័យពាក់កណ្ដាលផ្លូវ ឬសន្លប់លើកដំបូងក្នុងអាជីពរបស់ សុខ ធី ក្នុងប្រវត្តិឡើងសង្វៀនជិត ៣០០ដង។ ប៉ុន្ដែ សុខ ធី ទើបបានបង្ហាញវត្តមានលើសង្វៀនគុនចម្រុះលំដាប់អន្ដរជាតិនេះចំនួន ៣លើក ប៉ុណ្ណោះ ដោយសុទ្ធតែរងបរាជ័យ ដ្បិត ២លើកមុន បានចាញ់ពិន្ទុកីឡាករថៃទាំង ២លើក កាលពីឆ្នាំ២០១៨៕

You might also like More from author