១០ប្រកួត​បិទ​បញ្ចប់ Premier League, Liverpool និង Man City សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​ដូចគ្នា ខណៈ​មាន១ ទឹកភ្នែក

(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League លើកទី២៧ រដូវកាលឆ្នាំ២០១៨ -២០១៩ នេះ នឹងបិទបញ្ចប់នាថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ ដោយមាន ១០ប្រកួតចាប់ផ្តើមដំណាលគ្នាតែម្តង ខណៈក្រុមកំពូលតារាង Manchester Ctiy និងហង្សក្រហម Liverpool សុទ្ធតែត្រូវបានឈ្នះដូចគ្នា តែមានមួយ ក្រុម ទឹកភ្នែក។

ក្រុមការពារតំណែងជើងឯក មេឃខៀវ Man City និងកំពុងនាំមុខកំពូលតារាងត្រឹមតែ ១ពិន្ទុ នឹងត្រូវធ្វើដំណើរ ទៅផ្ទះ របស់ Brighton នៅរាត្រីម៉ោង ២១៖០០នាទីថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ និងលើកពាន Premier League នៅទីនោះតែម្តង ប្រសិនបើពួកគេអាចយក ៣ពិន្ទុបានមែន ខណៈ Liverpool ត្រូវបើកទ្វារកីឡដ្ឋាន Anfield ដើម្បីស្វាគមន៍ Wolverhamton Wanderers។

នេះជាឆ្នាំទី២ សម្រាប់ក្រុមរបស់លោក Jurgen Klopp ដែលព្យាយាមលើកពាន Premier League និង UEFA Champions League ដ្បិតពួកគេទទួលបានកៅអីម្នាក់មួយដូចគ្នាសម្រាប់ពានអឺរ៉ុបរដូវកាលក្រោយនេះ និងត្រូវ ប្រជែង យកពាន Champions League ទល់នឹង Tottenham Hotspur នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ នៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

ទាំង Man City និង Liverpool មិនត្រូវបានស្មើ និងចាញ់ឡើយ តែប្រសិនបើ Man City ឈ្នះ Brighton នោះ Liverpool នឹងអស់សង្ឃឹមដដែល បើទោះបីឈ្នះ Wolverhamton ក៏ដោយ។ លេង ៣៧ប្រកួតក្នុង Premier League រដូវកាលនេះ Man City ចាញ់៤ដង ស្មើ២ដង និងឈ្នះ៣១ រកបាន ៩៥ពិន្ទុឈរនៅកំពូលតារាង តាមពីក្រោយដោយ Liverpool ដែលមាន ៩៤ពិន្ទុក្នុងចំណោមឈ្នះ២៩ដង ស្មើ៧ដង និងចាញ់តែ ១ដងគត់៕

You might also like More from author