David Luiz បន្ត​កិច្ច​សន្យា​ឆ្នាំថ្មី​ទៀត​ជាមួយ​តោខៀវ Chelsea ដល់​ឆ្នាំ២០២១

(ក្រុងឡុងដ៍)៖ កីឡាករខ្សែការពារកណ្តាល David Luiz បានបន្តកិច្ចសន្យារយៈពេល ២ឆ្នាំថ្មីទៀតជាមួយក្រុម តោខៀវ Chelsea ដែលមានមូលដ្ឋានស្ថិតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រហូតដល់ឆ្នាំ ២០២១ ដែលនេះជាចេញផ្សាយដោយគេហទំព័រ chelseafc នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។

សម្រាប់ការបន្តកិច្ចសន្យាថ្មីបានធ្វើឡើងនាទីក្រុងឡុងដ៏នាកីឡដ្ឋាន Stamford Bridge កីឡាករសញ្ជាតិប្រេស៊ីល Luiz បានលើឡើងថា «រូបគេពិតជាសប្បាយរីករាយ ដែលមានបន្តនៅទីនេះ ហើយបានមានឱកាសស្នាក់នៅ បន្ត ទៀត និងស្រឡាញ់ក្លឹបនេះ ហើយនៅតែមានក្តីសង្ឃឹម ដែលរូបគេតែងតែស្រមៃកាលនៅក្មេង»

បញ្ជាក់ផងថា កីឡាករដែលមានវ័យ ៣២ឆ្នាំ David Luiz បានបង្ហាញខ្លួនឲ្យក្លឹប Chelsea បាន ៤៨ប្រកួតក្នុងរដូវ កាល ២០១៨-២០១៩ រកបាន ៣គ្រាប់និងលេងបាន ៧៨ប្រកួតចាប់តាំងពីឆ្នាំ២០១៦ ដែលបានផ្ទេមកពីក្លកឹប PSG របស់បារាំង៕

You might also like More from author