Man City ឈ្នះ​ពាន Premier League ២​រដូវ​កាល​ជាប់​គ្នា ក្រោយ​យក​ឈ្នះ Brighton ៤-១ (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់មេឃខៀវ Manchester City បន្តឈ្នះពានក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ឆ្នាំ២០១៩ បន្ទាប់ពីធ្វើបានម្តងកាលពីរដូវកាលមុនឆ្នាំ២០១៨ បន្ទាប់យកបាន ៣ពិន្ទុចុងក្រោយតាមរយៈយក ឈ្នះម្ចាស់ផ្ទះ Brighton & Hove Albion ក្នុងលទ្ធផល ៤-១ នៅថ្ងៃបិទបញ្ចប់នាយប់មិញនេះ។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola រកបាន ៩៨ពិន្ទុឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ ៣៨ប្រកួតនៅ Premier League នៃរដូវកាលឆ្នាំ២០១៨-២០១៩ តាមពីក្រោយដោយហង្សក្រ ហម Liverpool ដែលមាន ៩៧ពិន្ទុ បន្ទាប់ពីបំបាក់ក្រុមភ្ញៀវ Wolverhamton Wanderers ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ដូចគ្នា។

នេះជាលើកទី៤ហើយ ដែលក្រុមមានម្ចាស់ក្លឹបជាសេដ្ឋីអារ៉ាប់ ខណៈ Manchester United ធ្លាប់ឈ្នះ ១៣ដងច្រើន ជាងគេ និងតោខៀវ Chelsea ធ្លាប់ឈ្នះបាន ៥ដងដែរ និង Man City បានក្លាយជាក្រុមទី២ ដែលឈ្នះ២រដូវកាលជាប់គ្នាដូចទៅនឹង Manchester United ដែលធ្លាប់ធ្វើបានកាលពី១០ឆ្នាំមុន។

ដូចគ្នានោះដែរ សម្រាប់ ៣ក្រុមដែលត្រូវកាត់ចេញពី Premier League នារដូវកាលក្រោយរួមមាន Cardiff City, Fulham និង Huddersfield Town ដែលឈរនៅបាតតារាង៕

Manager Pep Guardiola (left) and assistant Mikel Arteta looked over the moon as they showed off the trophy to the crowd

Thousands of City fans gathered outside the Etihad to await the arrival of the side following their journey back from Brighton

A party atmosphere formed as the team made their way on stage and streamers and fireworks filled the night sky

Manchester City's players and backroom staff celebrate on the Amex Stadium pitch after sealing the Premier League title

Guardiola is thrown into the air after his side beat Brighton 4-1 to finish one point ahead of title rivals Liverpool

You might also like More from author