អង្គរថាយហ្គឺរ​រកបាន ៣ពិន្ទុ ក្រោយ​ឈ្នះ​អាស៊ីអឺរ៉ុប ៦-១ សប្តាហ៍​ទី៧ នៃ​លីគ​កំពូល​កម្ពុជា

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហ៍ទី៧ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បន្តប្រវត្តិលេងមិនចាញ់ និងរកបាន ៣ពិន្ទុតាមរយៈយកឈ្នះក្រុមភ្ញៀវអាស៊ីអឺរ៉ុប យូណាយធីតនៅក្នុងលទ្ធផល ៦-១ នាថ្ងៃអាទិត្យ ទី១២ ខែឧសភា ក្នុងទឹកដីនៃកីឡដ្ឋានខេត្តសៀមរាប។

ការប្រកួតរវាងក្រុមទាំងពីរ តង់ទី១ អង្គរថាយហ្គឺរ បាននាំមុខមុនដល់ទៅ២គ្រាប់ ពីការស៊ុតបញ្ចូលទីដោយកីឡាករ ធុំ ភីសា ពាក់លេខ៣៩ នៅនាទី៣៣ និងចុងម៉ោង កីឡាករ Timithy Chiemerie ពាក់លេខ៩៩ បានបន្ថែមគ្រាប់ទី២ នៅនាទី៤៥ មុនពេលរកបានដល់ទៅ ៤គ្រាប់ក្នុងវគ្គទី២ និងរបូតតែ ១គ្រាប់ប៉ុណ្ណោះរបស់ក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅនាទី៦០ ពីការធ្វើបានសម្រេចដោយកីឡាករ Jochua។

៣ពិន្ទុបន្ថែមក្នុងសប្តាហ៍ទី៧ នេះដែរ បានជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់លេខ៤ មាន១៥ពិន្ទុ គ្រាដែលស៊ីអឺរ៉ុបឈរនៅចំណាត់ថ្នាក់លេខ៨ និងមាន៧ពិន្ទុ៕

You might also like More from author