ភ្នំពេញ​ក្រោន រៀបចំ​កម្មវិធី Football Clinic នៅវិទ្យាល័យ​សម្តេចឪ ដើម្បី​ផ្សព្វផ្សាយពី​បាល់ទាត់

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំកម្មវិធី Football Clinic មួយនៅវិទ្យាល័យសម្តេចឪ នៃខេត្ត សៀមរាប ក្រោយការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរបានបញ្ចប់។

សម្រាប់ការគ្រោងទុក កម្មវិធីនេះនឹងប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំវិទ្យាល័យ រួមជាមួយនឹងសិស្សានុសិស្សប្រមាណជា ២០០នាក់។

កម្មវិធីនេះមានគោលបំណងផ្សាព្វផ្សាយពីកីឡាបាល់ទាត់ដល់យុវជន ជាពិសេសពីបច្ចេកទេសមូលដ្ឋាននៃការ ហ្វឹកហាត់ ការប្រកួត ការរៀបចំក្រុម ព្រមទាំងចំណេះដឹងផ្សេងៗទៀតនៃបំនិនជីវិត ដើម្បីរួមចំណែកអភិវឌ្ឍន៍ផ្នត់ គំនិត និងការពង្រឹងគោលដៅជីវិតសម្រាប់យុវវ័យផងដែរ។

ក្រោន បានសម្រេចជ្រើសរើសយកវិទ្យាល័យសម្តេចឪ ដោយសារតែសង្កេតឃើញថា វិទ្យាល័យដែលជាស្នា ព្រះហស្ថដ៏ឧត្តុង្គឧត្តមនៃព្រះករុណាសម្តេចតា ព្រះបរមរតនកោដ្ឋនេះ បានដើរតួនាទីយ៉ាងសកម្ម និងប្រកប ដោយសក្តានុពលក្នុងការកសាងធនធានមនុស្សរាប់ពាន់នាក់ បន្ទាប់ពីត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩៦ មកនោះ៕

You might also like More from author