កម្មវិធី​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឆ្នាំ២០១៩ ប្រចាំ​សប្តាហ៍​ទី៨

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជើងទី១ នឹងឈានចូលសប្តាហ៍ទី៨ ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែឧសភាចុងសប្តាហ៍នេះ ដោយមាន ១៤ក្រុមចូលរួម។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ រួមមាន៖
– សូលទីឡូអង្គរ Vs ភ្នំពេញក្រោន
– ណាហ្គាវើល Vs អង្គរថាយហ្គឺរ
– វិសាខា Vs យុវជនទន្លេបាទី U18។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩ រួមមាន៖
– គិរីវង់សុខសែនជ័យ Vs ក្រសួងការពារជាតិ
– អាស៊ីអឺរ៉ុប យូណាយធីត Vs កំពង់ចាម
– អគ្គស្នងការដ្ឋាននគរបាលជាតិ Vs អគ្គិសនីកម្ពុជា
– ព្រះខ័នរាជស្វាយរៀង Vs បឹងកេត។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី៨នេះ មានក្រុមពិសេស ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ១ មាន១៩ពិន្ទុ និងត្រូវបើកទ្ធារស្វាគមន៍ក្រុមភ្ញៀវបឹងកេត ដែលឈរនៅចំណាត់ លេខ៦ មាន១៣ពិន្ទុ នៅកីឡដ្ឋានខេត្តស្វាយរៀងនាម៉ោង ៦៖០០ល្ងាចថ្ងៃទី១៩ ខែឧសភា៕

You might also like More from author