Man City ប៉ះ Watford រាត្រីនេះ ដើម្បី​ប្រជែង​យក​ពាន FA Cup

(ក្រុងឡុងដ៍)៖ ក្រុមជើងឯក Premier League រដូវកាលនេះ Manchester City នឹងត្រូវតតាំងជាមួយ Watford នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីប្រជែងយកពានលំដាប់ទី២ អង់គ្លេស FA Cup ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ចាប់ពីម៉ោង ២៣៖០០នាទីតទៅ។

សមាជិកដែលលេងក្នុងពានលំដាប់កំពូល Premier League ដូចគ្នានឹងត្រូវប៉ះគ្នាម្តងទៀតនៅ FA Cup បន្ទាប់ពី Watford បានទម្លាក់ Wolverhamton Wanderers ខណៈ Man City យកឈ្នះ Brighton កាលក្នុងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រមកនោះ។

ក្រុមដែលឈ្នះជើងឯក Premier League ២សម័យចុងក្រោយនេះ បានកំពុងឈរនៅលំដាប់លេខរៀងទី១១ ក្នុងចំណោមដែលឈ្នះពាន FA Cup បាន ៥លើកផងដែរ និងឈ្នះចុងក្រោយក្នុងឆ្នាំ២០១៣ បន្ទាប់ពីបានឡើង មកដល់វគ្គផ្តាច់ព្រ័ត្រចំនួន ១០មកនេះ គ្រាដែលគូប្រជែងយប់នេះ Watford ពុំធ្លាប់ឈ្នះពាននេះទេ តែធ្លាប់បាន រងជើងឯកម្តងដែរកាលឆ្នាំ១៩៨៤។

បញ្ជាក់ផងថា សម្រាប់ក្រុមដែលលើកពានរង្វាន់លំដាប់ទី ២របស់អង់គ្លេសច្រើនជាងគេនេះគឺក្រុមកាំភ្លើងធំ Arsenal បានរហូតដល់ ១៣ដង, ក្រុម Manchester United ១២ដង, Tottenham Hotspur, Chelsea ៨ដង, Aston Villa , Liverpool ៧ដង, Blackburn Rovers, Newcastle United ៦ដង, និង Wolverhampton Wanderers ៤ដង , West Brom , Manchester City, Everton ៥ដង៕

You might also like More from author