កីឡាករ​ចាំទី Kota ក្លាយ​ជា Man of the Match ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង

(ភ្នំពេញ)៖ កីឡាករចាំទីជនជាតិជប៉ុន Motoyama Kota បានក្លាយជា Man of the Match ក្នុងការបង្ហាញខ្លួនលើក ដំ បូងក្នុងក្លឹបសូលទីឡូអង្គរ ដោយជួយក្រុមរកបាន ៣ពិន្ទុក្រោយយកឈ្នះគិរីវង់សុខសែនជ័យ ១-០ ក្នុងសប្តាហ៍ ទី៨ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជើងទី១។

កីឡាករជប៉ុនរូបនេះបានថ្លែងថា «ខ្ញុំមិននឹកស្មានថា បានជាប់ជា Man of the Match សម្រាប់ការចាប់លើក ដំបូងរបស់ខ្ញុំឲ្យក្រុមឡើយ ហើយក៏ជាប្រកួតកម្រិតអាជីពទី១ របស់ខ្ញុំដែរ។ ខ្ញុំពិតជាសប្បាយចិត្តបំផុតក្នុងការ ទទួលបានការជ្រើសរើសមួយនេះ ដែលធ្វើឲ្យខ្ញុំកាន់តែមានភាពរឹងមាំផ្នែកផ្លូវចិត្ត និងបង្កើនឆន្ទៈក្នុងការហ្វឹក ហាត់ ក៏ដូចជាជួយក្រុមរកលទ្ធផលល្អបន្ថែមទៀត»

តាមរយៈលទ្ធផលដ៏គាប់ប្រសើរនេះ Kota នឹងពង្រឹងគុណភាពសមត្ថភាពទ្វេដង ដើម្បីទទួលបានការទុកចិត្តពី គ្រូបង្វឹក ឲ្យចូលបង្ហាញសមត្ថភាពក្នុងជម្រើស១១នាក់ដំបូង។ យ៉ាងណាក្ដី អ្នកចាំទីវ័យ២៣ឆ្នាំខាងលើរៀបរាប់ ថា ឱកាសចូលលេងហាក់ចង្អៀតបន្តិចសម្រាប់រូបគេ ព្រោះលេងក្នុងតំណែងអ្នកចាំទី ហើយជាកូតាកីឡាករបរ ទេសទៀត។

សូមបញ្ជក់ផងដែរថា Kato ត្រូវបានជ្រើសជាកីឡាករឆ្នើមប្រចាំការប្រកួត ក្នុងជំនួបរវាងសូលទីឡូ និងគិរីវង់ នាសប្ដាហ៍ទី៧ កន្លងមក។ Motoyama Kato ក្នុងរដូវកាល២០១៨កន្លងទៅ មានតួនាទីជាជំនួយការអតីតគ្រូបង្វឹក ជនជាតិជប៉ុន Yuki Matsuda ខណៈក្នុងព្រឹត្តិការណ៍ Metfone Cambodian League 2019 នេះ រូបគេត្រូវបានក្លឹប បញ្ចូលឈ្មោះជាអ្នកចាំទី៕

You might also like More from author