Messi ថា​ចង់​ឈ្នះ​ពាន Copa del Rey ដើម្បី​ប៉ះ​ប៉ូវការ​ឈឺ​ចាប់​ធ្លាក់​ចេញ​ពី Champions

(សេវីយ៉ា)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា រូបគេចង់ឈ្នះពាន Copa del Rey ដើម្បីព្យាបាលការឈឺចាប់ដែលធ្លាក់ចេញពី UEFA Champions League ក្រោមថ្វីជើងរបស់ ហង្សក្រហម Liverpool កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

កីឡាករវ័យ៣១ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Valencia ថា «យើងមិនទាន់ភ្លេចចំពោះការឈឺចាប់ដែលបានចាញ់ Liverpool ក្នុងជើងទី២ នៅឡើយ ទេ ដូចគ្នាការឈ្នះពាន Copa del Rey វាជាវិធីតែមួយគត់ ដើម្បីបំបាត់នូវសុបិនអាក្រក់នេះ និងបញ្ចប់រដូវ កាលដ៏ល្អ មួយផងដែរ»

គួរបញ្ជាក់ផងដែរថា នេះជាការចូលរួមក្នុងសន្និសីទសារព័ត៌មានលើកទី១ ផងដែរសម្រាប់ Messi ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ខណៈរូបគេនៅតែសញ្ជឹងគិតអំពីលទ្ធផលក្រុម FC Barcelona បរាជ័យ ៤-០ ក្នុងជើងទី២ នៅទឹកដីអង់គ្លេស ក្រោមថ្វីជើងរបស់ Liverpool ក្រោយពេលជើងទី១ គេរកបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩។

តែយ៉ាងណាក៏ដោយ Lionel Messi ក៏បានជួយឲ្យក្លឹបស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញមួយនេះឈ្នះ ជើង ឯក La Liga និងបន្តការពារជើងឯក Copa del Rey នេះផងដែរ ដោយត្រូវប៉ះ Valencia នៅវគ្គផ្តាច់ព្រ័ត្រនា ម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះនៅក្នុងទីក្រុង Sevilla៕

You might also like More from author