Lampard នឹង​ជួប​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លឹប Derby ខណៈ​ចង់​មក​ដឹក​នាំ​ក្លឹប Chelsea

(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Frank Lampard នឹងជួបពិភាក្សាជាមួយលោក Mel Morris ដែលជាម្ចាស់ក្លឹប Derby County នៅក្រោយបញ្ចប់វគ្គជម្រុះ (Play-off) ទល់នឹង Aston Villa ដើម្បីដណ្តើមកៅអីឡើងមកលេងនៅ Premier League នារដូវកាលក្រោយ។

ក្រោយទទួលដំណឹងថា កៅអីរបស់លោក Maurizio Sarri ក្នុងក្លឹបតោខៀវ Chelsea បច្ចុប្បន្នអតីតវីរបុរសនៃ ក្លឹបនេះ Lampard ក៏មានចំណាប់អារម្មណ៍ក្នុងការវិលមកកាន់ក្លឹបចាស់ដែលស្ថិតក្នុងទីក្រុងឡុងដ៍នេះវិញដែរ ក្នុងនាមជាអ្នក ចាត់ការ ដ្បិតរូបគេធ្លាប់ចំណាយពេល ១៣ឆ្នាំលេងនៅទឹកដី Stamford Bridge។

ដូចគ្នានោះដែរ លោក Morris ក៏ធ្លាប់បានថ្លែងប្រាប់ BBC ថា «Lampard ជាអ្នកចាត់មួយរូបដែលមានមហិច្ឆ តាធំ ហើយវាអាចទៅរួចសម្រាប់ដឹកនាំ Chelsea នាពេលខាងមុខ។ ខ្ញុំនឹងពិភាក្សាជាមួយគាត់ជុំវិញអនាគត នៅទីនេះបន្ត ឬក៏យ៉ាងណា ខណៈពេលកន្លងមក ខ្ញុំបានដឹងថា គាត់តែងតែទាក់ទងនឹង Chelsea ក្នុងការ ត្រឡប់មកទីនេះវិញ ក្នុងតំណែងអ្វីខ្ញុំមិនច្បាស់នោះទេ»

យ៉ាងណាក៏ដោយ បុរសវ័យ៤០ឆ្នាំ ជនជាតិអង់គ្លេស នឹងត្រូវដឹកនាំក្លឹបលេងនៅក្របខណ្ឌទី២ អង់គ្លេស Championship, Derby County ប្រកួតជម្រុះទល់នឹង Aston Villa ដើម្បីយក ១ក្រុមឡើងទៅលេង Premier League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ៕

You might also like More from author