កីឡាករ Mizuno បង្ហាត់​បង្រៀន​អំពី​ចំណេះ​ដឹង​បាល់​ទាត់ ដល់​សិស្ស​ជប៉ុន​នៅ​កម្ពុជា

(ភ្នំពេញ)៖ កីឡាករ Mizuno Hikaru ដែលជាខ្សែបម្រើរបស់ក្លឹបបឹងកេតអែហ្វស៊ី បានចំណាយពេលវេលាផ្ទាល់ ខ្លួនបង្ហាត់បង្រៀនអំពីចំណេះដឹងបាល់ទាត់ទៅដល់កុមារជប៉ុន ដែលកំពុងសិក្សាក្នុងសាលារៀនជប៉ុន ក្នុងរាជធានីភ្នំពេញ។

Mizuno ប្រាប់អំពីខ្លឹមសារនៃប្រធានបទដែលខ្លួនបានយកទៅចែករំលែកដល់ក្មេងៗថា «ពេលខ្ញុំនៅក្មេង សុបិនខ្ញុំគឺចង់ ក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់។ ខ្ញុំមិនដែលបោះបង់ក្តីសុបិននេះទេ។ មនុស្សគ្រប់គ្នា គឺតែងតែមានក្តីសុបិន មិនថាវា តូច ឬធំទេ អ្វីដែលសំខាន់បំផុត គឺកុំបោះបង់វា ហើយជឿថាអាចធ្វើបាន»

អ្វីដែលគួរអោយគត់សំគាល់នោះគឺ «កីឡាករជប៉ុនរូបនេះបានបញ្ជាក់ថា នៅក្នុងកម្មវិធីសិក្សានោះ រូបគេបាន បង្រៀនពួកគេអំពីលំហាត់ប្រាណខ្លីៗ ព្រមទាំងការប្រកួតខ្លះៗរវាងរូបគេ និងក្មេងៗ ហើយបន្ទាប់មករៀបរាប់ ប្រាប់ពួកគេអំពីខ្សែជីវិតបាល់ទាត់របស់គាត់ និងក្តីស្រមៃទៅថ្ងៃអនាគត។ ចូរធ្វើឱ្យក្តីសុបិនរបស់អ្នកក្លាយជា ការពិត»

សូមបញ្ជាក់ផងថា តាមការបង្ហើបប្រាប់ពី Mizuno មក រូបគេនឹងមានគម្រោងបើកវគ្គសិក្សាសម្រាប់កុមារកម្ពុជា ផងដែរ ជាមួយនឹងមិត្តរបស់គេ ក្រោយពីចប់រដូវកាលនេះទៅ៕

You might also like More from author