សម្តេចតេជោ​ ឧបត្ថម្ភ​​ប្រាក់​ ៣៧០០០ដុល្លារ ចំពោះ​​​ជ័យជម្នះ​ទាំងពីរ​ប្រកួត​របស់​កម្ពុជា​ ក្នុង​វគ្គ​ជម្រុះ​ World Cup 2022

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភប្រាក់ចំនួន ៣៧០០០ដុល្លារអាមេរិកដល់គ្រូបង្វឹក ក៏ដូចជាកីឡាករដែលដណ្តេីមបានជ័យជម្នះទាំងពីរប្រកួតក្នុងវគ្គជម្រុះ World Cup 2022 នៅប្រទេសកាតា នេះបេីយោងតាមមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមបាល់ទាត់កម្ពុជាបានធ្វេីដំណេីរមកដល់កម្ពុជាវិញហេីយ ដោយមានវត្តមានពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ទៅទទួលផងដែរ ដោយបាននាំយកថវិការបស់សម្តេចទាំងទ្វេមកប្រគល់ជូនទៀតផង

តាមរយ:ជ័យជម្នះ ២ប្រកួតជាប់ៗគ្នាក្នុងលទ្ធផល ៤-១ ទៅលេីក្រុមជម្រេីសជាតិប៉ាគីស្ថាន បានធ្វេីអោយក្រុមគោព្រៃកម្ពុជា ឈ្នះកៅអីមួយ ដេីម្បីឡេីងទៅវគ្គចែកពូលក្នុងវគ្គជម្រុះជុំទី២ ជាបន្តទៀត ដែលនឹងចាប់ពូលនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ជាទីដែលធ្វេីម្ចាស់ផ្ទះ FIFA World Cup 2022 តែម្តង៕

You might also like More from author