គ្រូបង្វឹក Sarri ព្រម​ព្រៀង​ផ្ទេរ​ទៅ​អ៊ីតាលី​វិញ ក្រោយ Juventus ព្រម​បង់​សំណង ៩លាន​ដុល្លារឲ្យ Chelsea

(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅ Maurizio Sarri បានព្រមព្រៀងទៅដឹកនាំក្លឹប Juventus ក្រោមកិច្ចសន្យា រយៈពេល ៣ឆ្នាំ បន្ទាប់ពីសេះបង្កង់បានយល់ព្រមបង់ ៩លានទៅឲ្យ Chelsea ដែលតម្លៃកិច្ចសន្យារយៈពេល ២ឆ្នាំដែលនៅសល់ នៅកីឡដ្ឋាន Stamford Bridge។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា បុរសវ័យ ៦០ឆ្នាំជនជាតិអ៊ីតាលីរូបនេះបានព្រមព្រៀង ចុះកិច្ច សន្យារយៈពេល ៣ឆ្នាំជាមួយក្លឹបអង់គ្លេស Chelsea កាលខែសីហា ឆ្នាំ២០១៨ ដោយទទួលបានតម្លៃពល កម្ម ៦.៣លានដុល្លារក្នុង ១ឆ្នាំ ដើម្បីជំនួសកៅអីគ្រូបង្វឹក Antonio Conte ដែលត្រូវបានបណ្តេញចេញពីខែកក្កដា នោះ។

អតីតគ្រូបង្វឹកក្លឹបពពកស Napoli, Sarri ទើបតែដឹកនាំ Chelsea បាន ១រដូវកាល និងឈ្នះជើងឯកពានរង្វាន់ លំដាប់ទី ២ អឺរ៉ុប UEFA Europa League កាលចុងខែឧសភា ឆ្នាំ២០១៩ និងជួយ Chelsea បញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៣ នៅ Premier League រដូវកាលឆ្នាំ២០១៨-២០១៩ ផងដែរ មុនពេលក្រុមជើងឯកអ៊ីតាលី សំលឹងឃើញ ដើម្បីជំនួសកៅអីគ្រូបង្វឹក Allegri ដែលត្រូវបញ្ចប់តំណែង ក្រោយពេលបញ្ចប់រដូវកាល Serie A រដូវកាលនេះ។

ក្នុងការចុះកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយ Juventus អ្នកចាត់ការទូទៅ Maurizio Sarri នឹងទទួលបានតម្លៃ ពលកម្ម ៧.៨លានដុល្លារក្នុង ១ឆ្នាំដែលនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះ ស្របពេលដែល Chelsea បានកំពុងតែសំលឹងឃើញ អតីតកីឡាករនិមិត្តរូបរបស់ខ្លួន Frank Lampard ដែលកំពុងដឹកនាំក្លប Derby County នោះ ជាជម្រើសទី១ របស់ពួកគេ៕

លោក Maurizio Sarri

លោក Allegri

លោក Frank Lampard

You might also like More from author