AT. Madrid ឈាន​ដល់​ការ​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយ​ខ្សែប្រយុទ្ធ​វ័យក្មេង Felix ក្នុងតម្លៃ ១៣៤លាន​ដុល្លារ

(ម៉ាឌ្រីដ)៖ នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ក្លឹប Atletico Madrid លេងលីគកំពូល អេស្ប៉ាញ La Liga បានឈានដល់ការចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាក្នុងតម្លៃប្រមាណ ១២០លានអឺរ៉ូ ដែលស្មើនឹង ១៣៤លានដុល្លារក្នុងការនាំយកខ្សែប្រយុទ្ធ Joao Felix ពីក្លឹប Benfica របស់ព័រទុយហ្គាល់។ នេះបើតាមការចេញផ្សាយដោយ Marca នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

កន្លងមក Joao Felix កីឡាករវ័យក្មេងនៃក្លឹប Benfica ក៏មានការចាប់អារម្មណ៍ខ្លាំងពីបណ្តាក្លឹបធំៗជាច្រើន រួមមាន Manchester United និង Manchester City របស់អង់គ្លេស ហើយអ្វីៗក៏ត្រូវបានផ្លាស់ប្តូរក្រោយពេលក្លឹប ស្ថិតក្នុងទីក្រុងម៉ាឌ្រីដ សំលឹងរកកីឡាករមកជំនួសខ្សែប្រយុទ្ធ Antoine Griezmann ដែលបានប្រកាសចាកចេញ នៅរដូវកាលក្រោយ។

កីឡាករដែលមានវ័យត្រឹមតែ ១៩ឆ្នាំ Joao Felix បង្ហាញខ្លួនក្នុងក្លឹប Benfica បាន ២៦ប្រកួត រកបាន ១៥គ្រាប់អាចនឹងក្លាយជាកីឡាករទី៥ ដែលមានតម្លៃថ្លៃជាងគេ បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele បើសិនណារូបគេចុះកិច្ចសន្យាជាមួយ Atletico រួចរាល់៕

You might also like More from author