ក្រុម​ស្រ្តី​អាមេរិក បន្ត​ការពារ​តំណែង​ជើងឯក Women’s World Cup បាន​សម្រេច ក្រោយ​ឈ្នះ​ស្រ្តី​ហូឡង់ (Video Inside)

(លីយ៉ុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីសហរដ្ឋអាមេរិក បានបន្តក្តោបក្តាប់ពានរង្វាន់បាល់ទាត់ស្ត្រី ពិភពលោក FIFA Women’s World Cup 2019 បន្ទាប់ពីបំបាក់គូប្រជែងស្រ្តីហូឡង់ ដែលជាជើងឯកប្រចាំទ្វីបអឺរ៉ុប ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ នៅទីក្រុង Lyon ប្រទេសបារាំង។

នេះក៏ជាក៏កំណត់ត្រាប្រវត្តិសាស្រ្តលើកទី៤ ផងដែរសម្រាប់អាមេរិកដែលឈ្នះនេះបានច្រើនជាងគេ គិតចាប់តាំង ពីបាន បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ មក និងក៏ជាក្រុមដែលពានមានរយៈពេល ៤ឆ្នាំម្តងនេះមុនគេទៀតផង។

កីឡាការិនីប្រធានក្រុម Morgan Rapinoe ជាអ្នកស៊ុតគ្រាប់បើកឆាក ដោយបាល់ប៉េណាល់ទីបានសម្រេចនៅ នាទី៦១ ដោយសារតែខ្សែការពារហូឡង់បានធ្វើឲ្យកីឡាការិនីឆ្នើម Alex Morgan ដួលក្នុងប្រអប់គ្រោះថ្នាក់ មុនពេលមិត្តរួមក្រុម Rose Lavelle ស៊ុតពីចម្ងាយរកបានគ្រាប់ទី២ នៅ៨នាទីបន្ទាប់ជាមួយនឹងឱកាសច្រើនលើក ច្រើនសារផងដែរ នៅក្រោយពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ បណ្តោះអាសន្នក្នុងវគ្គទី១ មក។

នេះក៏ជាលើកទី២ សម្រាប់ស្រ្តីគ្រូបង្វឹកដែលបានកើតនៅអង់គ្លេស Jill Ellis ដែលបានដឹកនាំក្រុមស្រ្តីអាមេរិក ឈ្នះជើងឯក Women’s World Cup ២សម័យកាលជាប់គ្នា គិតចាប់តាំងពីបានឈ្នះ២ដងផ្សេងទៀតក្នុងឆ្នាំ ១៩៩១ និងឆ្នាំ១៩៩៩៕

You might also like More from author