ក្រុម U-18 កម្ពុជា ចាប់​ផ្ដើម​ប្រមូល​ផ្ដុំដំណាក់​កាល​ទី១ ត្រៀម​ប្រកួត​ពាន AFF U-18 ខែក្រោយ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ដំណាក់កាលទី១ ហើយ ដើម្បីត្រៀមចូលរួមប្រកួតជម្រើសជើងឯកយុវជនអាស៊ីអាគ្នេយ៍- AFF U-18 Championship 2019 ចាប់ពីថ្ងៃទី០៥-២៨ ខែសីហាខាងមុខ នៅប្រទេសវៀតណាម។

ជាមួយការប្រមូលផ្ដុំដំណាក់កាលទី១ នេះដែរ គឺមានសមាជិក ២៨នាក់ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា កោះហៅមកពីក្លឹបចំនួន ៨ ក្នុងនោះមានកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទីច្រើនជាងគេ ខណៈយុវជនឯទៀត មកពីវិសាខា បឹងកេត, ព្រះខ័នរាជស្វាយរៀង, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងភ្នំពេញក្រោន ដែលដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji។

បន្ទាប់ពីធ្វើការប្រមូលផ្ដុំដំណាក់កាលទី១ លោក Gyotoku Koji នឹងធ្វើការជម្រុះទុកកីឡាករឆ្នើមៗតាម ២៣នាក់ប៉ុណ្ណោះ សម្រាប់ធ្វើទៅវៀតណាម នាដើមខែសីហា ដើម្បីត្រៀមការប្រកួតផ្លូវការ គ្រាដែលកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗជាច្រើន ដូចជាម្ចាស់ផ្ទះវៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងអូស្ដ្រាលីជាដើម៕

You might also like More from author