កីឡាការិនី​ក្លឹបក្រោន ៦នាក់ ត្រូវបាន​កោះ​ហៅ​ធ្វើតេស្ត​ក្នុង​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា

(ភ្នំពេញ)៖ កីឡាការិនីនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន ៦នាក់ ត្រូវបានកោះហៅចូលធ្វើតេស្តសមត្ថភាពក្នុងក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Women’s Championship 2019 ឆ្នាំ២០១៩ នាខែសីហាខាងមុខនេះ។

កីឡាការិនីទាំង ៦នាក់ខាងលើនេះរួមមាន ម៉ាក់ ស្រីរ័ត្ន (អ្នកចាំទី), ចាន់ ជាតិនីតា (ការពារ), ញឹម ស្រីពេជ្រ (ការពារ), យ៉ែម នារតី (បម្រើ), រ៉ាត់ ឆៃអៀង (បម្រើ) និង គាត ស៊ីហ័ង (ប្រយុទ្ធ) ក្នុងចំណោម ៤៧នាក់ផ្សេងទៀត ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

យុទ្ធនាការថ្នាក់តំបន់ AFF Womens Championship 2019 ដែលមានថៃនឹងធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្តើមជាផ្លូវការ ចាប់ពីថ្ងៃទី១៥-២៧ ខែសីហា ដោយមានក្រុមកីឡាការិនីមកពី ៩ប្រទេសនៅតំបន់អាស៊ានចូលរួមផងដែរ គ្រាដែលកម្ពុជាស្ថិតនៅពូល B ជាមួយមីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូនេស៊ី។

បើយោងតាមលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការធ្វើតេស្តនឹងចាប់ផ្តើមពីថ្ងៃទី ១៥-១៧ ខែកក្កដា ឆ្នាំ២០១៩៕

កីឡាការនី យ៉ែម នារតី

កីឡាការនី ញឹម ស្រីពេជ្រ

គាត ស៊ីវហ័ង

កីឡាការនី រ៉ាត់ ឆៃអៀង

កីឡាការនី ម៉ាក់ ស្រីរ័ត្ន

កីឡាការនី ចាន់ ជាតិនីតា

You might also like More from author