នីហ្សេរីយ៉ា កក់​កៅអី​វគ្គ ៤ក្រុម​នៃ​ព្រឹត្តិការណ៍ Africa Cup ក្រោយ​ទម្លាក់​អាហ្រ្វិក​ខាង​ត្បូង​ចុង​ម៉ោង (Video Inside)

(ខាយរ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ពានរង្វាន់ជើង ឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 ដោយមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះគូប្រជែងអាហ្រ្វិកខាងត្បូង ក្នុងលទ្ធផល ២-១ នៅនាទីចុងម៉ោងនាយប់មិញនេះ។

១គ្រាប់ពែនបញ្ចូលទីពីសំណាក់កីឡាករ Troost-Eking នៅនាទី៨៩ បានជួយឲ្យក្រុមសមាជិក FIFA World Cup 2018 នីហ្សេរីយ៉ា ទទួលបានកៅអី១ ឡើងទៅវគ្គ ៤ក្រុមជាបន្តទៀត បន្ទាប់ពីរបូត ១គ្រាប់ដែលគ្រាប់តែតតាមស្មើ ១-១ នៅនាទី៧១ របស់កីឡាករ Zungu ជាមួយនឹងគ្រាប់បើកឆាករកបានដោយមិត្តរួមក្រុម Chukwueze តាំងពីនាទី២៧ មក។

កីឡាករវ័យក្មេងមកពីក្លឹបអាជីព Udinese នៃប្រទេសអ៊ីតាលីបានពែនបញ្ចូលទីស្រួលៗ បន្ទាប់ពីអ្នកចាំទី អាហ្រ្វិកខាង ត្បូង Ronwen Williams ហក់ចាប់បាល់ខុសពេលលើកចេញពីជ្រុងរបស់កីឡាករ Moses Simon ដែលរុញនីហ្សេរីយ៉ាត្រូវប៉ះគូប្រជែងកូឌីវ័រ ឬក៏អាល់ហ្សេរីជាបន្តទៀតក្នុងវគ្គ ៤ក្រុមដែលនឹងធ្វើឡើងនៅ ថ្ងៃអាទិត្យចុង សប្តាហ៍នេះ៕

You might also like More from author