កីឡាករ​ក្លឹប Everton ជួយ​សេណេហ្គាល់ ឡើង​វគ្គ ៤ក្រុម​នៃ Africa Cup ក្រោយ​ទម្លាក់​បេនីន (Video Inside)

(ខាយរ៉ូ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Idrissa Gueye មកពីក្លឹបបាល់ទាត់អាជីព Everton បានស៊ុតគ្រាប់ជ័យជម្នះ ១-០ ទៅលើក្រុមជម្រើសជាតិបេនីន ជួយឲ្យសេណេហ្គាល់ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations 2019 ដែលមានអេហ្ស៊ីបធ្វើម្ចាស់ផ្ទះ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Ciro ផងនោះក្នុងវគ្គ ៨ក្រុមចុងក្រោយនាយប់ មិញនេះ កីឡាករវ័យក្មេងដែលកំពុងប្រកបអាជីពនៅទឹកដីអង់គ្លេស Gueye បានអូសបាល់ស៊ុតបំប៉ោងសំណាញ់ ទីយ៉ាងស្អាត បន្ទាប់ពីទទួលបានបាល់លឿនៗពីមិត្តរួមក្រុម Sadio Mane ក្នុងតំបន់គ្រោះថ្នាក់។

លទ្ធផល ១-០ បានបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី បន្ទាប់ពីមិត្តរួមក្រុម Sadio Mane ដែលទើបជួយ Lvierpool ឈ្នះជើងឯក UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ស៊ុតចូលទីបាន ២គ្រាប់ តែត្រូវ បានបដិសេធដោយប្រព័ន្ធ VAR ដែលទើបត្រូវបានដាក់ឲ្យដំណើរចាប់ពីវគ្គ ៨ក្រុមនេះតទៅក្នុង Africa Cup of Nations ឆ្នាំនេះផងដែរ។

យ៉ាងណាក៏ដោយ ការសម្រុកឥតស្រាកស្រាន្តពីសំណាក់ក្រុមមិនទាន់ស្គាល់រសជាតិពានដែលមានរយៈពេល ២ឆ្នាំម្តង នេះ បានធ្វើឲ្យកីឡាករខ្សែការពារ Olivier Verdon របស់បេនីនត្រូវបានពិន័យកាតក្រហមបណ្តេញ ចេញពីការប្រកួតនៅនាទី៨២ ដោយសារទាក់ជើងកីឡាករ Gueye នៅលើដំបូលទូក។

សេណេហ្គាល់ នឹងត្រូវរង់ចាំក្រុមទទួលបានជ័យជម្នះរវាងក្រុមទុយនេស៊ី និងម៉ាដាស្ការ ក្នុងវគ្គ ៨ក្រុមចុងក្រោយ យប់នេះ មុនពេលចាប់ផ្តើមវគ្គ ៤ក្រុមនៅនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

You might also like More from author