កម្មវិធី​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា សប្តាហ៍ទី​១៥ ជើងទី២

(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១៥ ជើងទី២ ចុងសប្តាហ៍នេះនៅថ្ងៃទី១៣-១៤ ខែកក្កដា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖
– អាស៊ីអឺរ៉ុប យូណាយធីត Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
– គិរីវង់សុខសែនជ័យ Vs វិសាខា
– ក្រសួងការពារជាតិ Vs ណាហ្គាវើល។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖
– អង្គរថាយហ្គឺរ Vs កំពង់ចាម
– បឹងកេត Vs អគ្គិសនីកម្ពុជា
– ភ្នំពេញក្រោន Vs យុវជនបាទី U18
– ព្រះខ័នរាជស្វាយរៀង Vs សូលទីឡូអង្គរ។

ការប្រកួតប្រចាំសប្តាហ៍ទី១៥ សម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៣ពិន្ទុនោះត្រូវទទួលស្វាគមន៍ក្រុមណាហ្គាវើល ដែលជាជើងឯកចាស់ កំពុងឈរនៅចំណាត់ថ្នាក់២ មាន ៣១ពិន្ទុ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នាម៉ោង ៦៖០០នាទីល្ងាច៕

You might also like More from author