Griezmann ទទួល​បាន​អាវ​លេខ​១៧ ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ថ្មី​នៃ​ក្លឹប FC Barcelona

(ម៉ាឌ្រីដ)៖ ក្លឹបយក្សអេស្ប៉ាញ FC Barcelona បានផ្តល់អាវលេខ១៧ ដល់កីឡាករចំណូលថ្មី Antoine Griezmann ដែលនាំចូលពីក្លឹប Atletico Madrid ក្នុងតម្លៃប្រមាណ ១២០លានអឺរ៉ូ ស្មើនឹង ១៣៥លានដុល្លារ សម្រាប់ត្រៀមប្រជែងពាន LaLiga នារដូវកាលឆ្នាំ២០១៩-២០២០។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ដែលរួមចំណែកឲ្យក្រុមបារាំងលើកពាន FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បានក្លាយជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃលំដាប់ទី៥ នាពេលបច្ចុប្បន្ន ហើយការប្រគល់អាវលេខ ១៧នេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ក្រោមវត្តមានរបស់ប្រធានក្លឹប លោក Josep Maria Bartomeu ដោយរូបគេស្ថិតជាកីឡាករទី១៣ ដែលបានពាក់អាវលេខ១៧ នេះ។

គួរបញ្ជាក់ផងថា Antoine Griezmann មុនមកចូលរួមជាមួយ Barcelona រូបគេរកបាន ៩៤គ្រាប់ឲ្យ Atletico Madrid និងឈ្នះពាន UEFA Europa League. UEFA Super Cup. Spanish Super Cop ក្នុងការបង្ហាញខ្លួនបាន ១៨០លើកដូចគ្នានៅពេលបង្ហាញខ្លួនឲ្យក្រុម Real Socieded៕

You might also like More from author