BATA ធ្វើបាន Double Hat-Trick ជួយ​ក្រោន​លត់​បាទី ១២-១ ឡើង​ឈរ​កំពូល​តារាង Top-Scorers

(ភ្នំពេញ)៖ កីឡាករ Debiro Dzarma Bata បានធ្វើឲ្យកក្រើកកីឡដ្ឋាន RSN ជាមួយការរកបាន ៦គ្រាប់ម្នាក់ឯង (Double Hat-Trick) សម្រាប់ការបង្ហាញខ្លួនលើកទី២ ឲ្យក្រុមភ្នំពេញក្រោន ក្រោយផ្ទេរពីក្រសួងការពារជាតិ ដែលជួយឲ្យក្រុមថ្មីរបស់ខ្លួន យកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ១២-១ ក្នុងក្របខណ្ឌលីគកំពូល កម្ពុជា សប្ដាហ៍ទី១៥ កាលពីម្សិលមិញ។

ជាមួយការជួយក្រុមឲ្យទទួលបាន ៣ពិន្ទុនេះ មិនត្រឹមធ្វើឲ្យភ្នំពេញក្រោនបន្ដឈរលេខរៀងទី៦ និងមាន ២៨ពិន្ទុប្រកៀកជាមួយក្រុម Top-5 នោះទេ ថែមទាំងជួយឲ្យកីឡាករស្បែកខ្មៅ Bata បានត្រឡប់ទៅឈរកំពូល តារាងអ្នកស៊ុតបញ្ចូលបាល់ច្រើនជាងគេ (Top-Scorers) ទៀតផង ពោលគឺរកបាន ២០គ្រាប់នាំមុខគូប្រជែង ស្បែកជើងមាស ១គ្រាប់ បើគិតត្រឹមសប្ដាហ៍ទី១៥។

ដោយឡែកកីឡាករ Okereke Timothy របស់អង្គរថាយហ្គឺរ បានធ្លាក់មកឈរលេខ២ ដោយមាន ១៩គ្រាប់ក្នុងដៃ ស្មើកីឡាករ Privat របស់ព្រះខ័នរាជស្វាយរៀងដែរ។ ចំពោះប្រកួតចុងក្រោយ Timothy រកបាន ២គ្រាប់ក្នុងជ័យ ជម្នះ ៤-០ លើខេត្តកំពង់ចាម គ្រាដែល Privat រកបាន ៤គ្រាប់ ក្នុងការរួមចំណែកជួយក្រុមបំបាក់ក្រុមសូល ទីឡូអង្គរ ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីយប់មិញ៕

You might also like More from author