ទុយនេស៊ី ប៉ះ​​នីហ្សេរីយ៉ា យប់​នេះ ដើម្បី​ប្រជែង​យក​លេខ៣ នៅ Africa Cup of Nations

(ខាយរ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី នឹងត្រូវប៉ះគូប្រជែងនីហ្សេរីយ៉ា ដើម្បីដណ្តើមយកចំណាត់ថ្នាក់ លេខ៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2019 នាម៉ោង ២៖០០នាទីយប់នេះនៅ កីឡដ្ឋាន Al Salam ស្ថិតក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។

ក្រុមសមាជិក FIFA World Cup 2018 សុទ្ធតែអស់សិទ្ធិក្នុងការប្រជែងយកពាន Africa Cup of Nations 2019 ដូចគ្នា ក្រោយពេលទុយនេស៊ី បានចាញ់សេណេហ្គាល់ ១-០ ក្នុងនាទីបន្ថែម ១៥នាទី ២ដង គ្រាដែលនីហ្សេរីយ៉ា បានហាលអាវក្រោមថ្វីជើងរបស់អាល់ហ្សេរី ២-១ នៅនាទីចុងម៉ោងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាល ពីសប្តាហ៍មុន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Africa Cup of Nations 2019 រវាងសេណេហ្គាល់ ទល់នឹងអាល់ហ្សេរី នឹងត្រូវធ្វើ ឡើងនៅរាត្រីថ្ងៃទី១៩ ខែកក្កដាខាងមុខនៅកីឡដ្ឋានជាតិ ដែលស្ថិតក្នុងទីក្រុង Cairo ផងដែរ។

ការបរាជ័យនេះដែរ បានធ្វើឲ្យនីហ្សេរីយ៉ា នៅបន្តឈរនៅលេខ៤ ក្នុងនាមជាក្រុមធ្លាប់ឈ្នះជើងឯក Africa Cup of Nations ដែលធ្លាប់ឈ្នះបាន ៣ដង អេហ្ស៊ីប ឈ្នះបាន ៧ដងច្រើនជាងគេ កាមេរូន ឈ្នះបាន ៥ដង និងហ្គាណា ធ្លាប់ឈ្នះ ៤ដង ខណៈទុយនេស៊ីធ្លាប់ឈ្នះតែម្តងគត់កាលឆ្នាំ២០០៤៕

You might also like More from author