កាមេរូន បញ្ចប់​តំណែង​គ្រូបង្វឹក Seedorf ក្រោយ​ធ្លាក់​ត្រឹម​វគ្គ ១៦ក្រុម​នៃ Africa Cup of Nations

(យ៉អីនឌេ)៖ លោក Clarence Seedorf ដែលជាអតីតកីឡាករខ្សែបម្រើក្រុមជម្រើសជាតិហូឡង់ ដែលមានតួនាទី ជាគ្រូបង្វឹកនោះ នៅពេលនេះត្រូវបានសហព័ន្ធបាល់ទាត់កាមេរូន បណ្តេញចេញពីតំណែងក្រោយមិនមាន លទ្ធភាពជួយក្រុមបន្តការពារជើងឯកពាន Africa Cup of Nations 2019។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

សហព័ន្ធបាល់ទាត់កាមេរូន បានបញ្ឈប់តូនាទីលោក Clarence Seedorf បន្ទាប់ពីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃការប្រជែងពាន Africa Cup of Nations 2019 ដែលធ្វើនៅប្រទេសអេហ្ស៊ីប គ្រាដែលលោក Patrick Kluivert ដែលជាជំនួយការក៏ត្រូវបានបញ្ឈប់ផងដែរ ក្រោយពេលដឹកនាំប្រកួតចាញ់ក្រុមហ្សេរីយ៉ា ៣-២។

អតីតសមាជិកក្រុម AC Milan និង Real Madrid វ័យ ៤៣ឆ្នាំ Seedorf ទើបតែបានដឹកនាំកាមេរូនបានតែ ១ឆ្នាំប៉ុណ្ណោះក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំ ពោលគឺនឹងផុតកំណត់ដល់ឆ្នាំ២០២២ ដែលជាការប្រជែង ពានក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ខណៈកាមេរូននឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួត ពានរង្វាន់ Africa Cup of Nations នៅឆ្នាំ២០២១ ផងនោះ៕

You might also like More from author