ផ្លូវ​ការ៖ កម្ពុជា ស្ថិត​ក្នុង​ពូល C ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup 2022

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានស្ថិតក្នុងពូល C ជាមួយនឹង ៤ប្រទេសផ្សេងទៀតក្នុងវគ្គជម្រុះជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលមានកាតាធ្វើម្ចាស់ផ្ទះ។

ការចាប់ពូលដែលត្រូវបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនាល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ នេះបានបង្ហាញថា ក្រុមគោព្រៃកម្ពុជាត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល C ជាមួយក្រុមជម្រើសជាតិហុងកុង បារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលការប្រកួតវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ីនឹងធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែកញ្ញាចុងឆ្នាំនេះតទៅ។

ការប្រកួតជម្រុះជុំទី២ នេះដែរ គឺយកតែលេខ១ ក្នុងពូលនីមួយៗតែប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតជុំទី៣ ជាបន្តទៀត គ្រាដែលលេខ២ ល្អបំផុតចំនួន ៤ក្រុមក៏នឹងត្រូវបានជ្រើសរើស ដើម្បីឡើងទៅបង្រ្គប់ជុំទី៣ ផងដែរ៕

You might also like More from author