ក្រុម U18 ក្រោន ចូលរួមប្រកួតពានរង្វាន់ FFC U-18 League 2019 ចាប់ផ្តើមចុងខែនេះ

(ភ្នំពេញ)៖ ក្រុមឈុតយុវជនអាយុក្រោម ១៨ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងចូលរួមប្រជែងយកពានរង្វាន់ FFC U-18 League ឆ្នាំ២០១៩ ដោយបែងចែកជា ៦ពូល ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។

U-18 ភ្នំពេញក្រោន បានស្ថិតនៅពូល B ជាមួយអាស៊ីអឺរ៉ុបយូណាយធីត, កំពង់ចាម, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, KMH និង វិសាខា។ សម្រាប់ពូល A មានសូលទីឡូអង្គរ, អង្គរថាយហ្គឺរគិរីដងរែក, សាលាតម្រង់ទិសភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, យុវជនបាទី, បឹងកេត និងអគ្គិសនីកម្ពុជា។

គួរដឹងបន្ថែមទៀតថា ពូល C (ខាងលិច) មានឧត្តរមានជ័យ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិសាត់ និងប៉ៃលិន។ ពូល D (ខាងកើត) រតនៈគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, ក្រចេះ, កំពង់ធំ និងព្រះវិហារ។ ពូល E (ខាងជើង) ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កណ្តាល, កំពង់ស្ពឺ និងអភិ.ខាងជើង។ ពូល F (ខាងត្បូង) កោះកុង, កំពត, ព្រះសីហនុ, កែប, តាកែវ និងកំពង់ឆ្នាំង។

សូមបញ្ជាក់ផងថា គ្រប់ក្រុមទាំងអស់អាចចុះបញ្ជីកីឡាករយ៉ាងច្រើន ៥០នាក់ និង២៥នាក់យ៉ាងតិច។ ការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧ និងម៉ោង ៩ព្រឹកតែប៉ុណ្ណោះ៕

You might also like More from author