អ្នក​ជិះ​តាក់​ស៊ី​ស្ទើរ​ស្រក់​ទឹក​ភ្នែក ក្រោយ​ហុច​លុយ​ឲ្យ​បងថ្លែ​​កញ្ញា ស៊ន សៀវម៉ី

- Advertisement -

(ភ្នំពេញ)៖ អតីតកីឡាករប្រដាល់គីឡូធ្ងន់ដ៏ល្បីល្បាញរបស់កម្ពុជា វ៉ន វីវ៉ា បានសម្រេចចិត្តផ្លាស់ប្តូរអាជីពជាអ្នកកីឡា ទៅប្រកបរបរជាអ្នករត់តាក់ស៉ីរថយន្តក្រហម ដឹកអ្នកដំណើរវិញ ដើម្បីចិញ្ចឹមជីវិត ខណៈប្រពន្ធរបស់ខ្លួន កីឡាការិនី ស៊ន ដាវីន ទើបតែសម្រាលបានកូនស្រីមួយ នាពេលថ្មីៗកន្លងទៅនេះ។

អ្នកដំណើរម្នាក់ ដែលបានជិះរថយន្តបើកបរដោយកីឡាករ វ៉ន វីវ៉ា បានសម្តែងនូវការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលបានឃើញ វីវ៉ា ផ្លាស់ប្តូរមកប្រកបរបរនេះ។

ម្ចាស់ Facebook ម្នាក់បានសរសេរលើក Facebook របស់ខ្លួនថា «ភ្ញៀវអ្នកជិះតាក់ស៊ីក្រហម ស្ទើរស្រក់ទឹកភ្នែក នៅពេលគាត់ហុចលុយឲ្យ ថ្លៃតាក់ស៊ីក្រហម ហើយអ្នកបើកតាក់ស៊ីនោះ ដោះម៉ាសពីមុខចេញមក ទើបដឹងថា ជាកំពូលកីឡាករល្បីនៅកម្ពុជា គឺលោក វ៉ន វីវ៉ា ដែលគេដឹងថា ក៏ជាបងថ្លៃកញ្ញា ស៊ន ស៊ីម៉ី ផងដែរ ។

គួរឲ្យអាណិតកីឡាករកម្ពុជាខុសពីកីឡាករ ប៉ាគីអៅ ស្រុកគេធ្វើសេដ្ឋីហើយ គេឲ្យកាន់ដំណែងក្នុងព្រឹទ្ធសភាទៀត។ កីឡាករស្រុកខ្មែរ ក្រៅពីថ្ងៃសៅរ៍ អាទិត្យរត់តាក់ស៊ី មានពេលណា បំប៉ន ហ្វឹកហាត់ ឲ្យឡើងជាលំដាប់ អន្តរជាតិ នោះកើតឡើយ» ។

យ៉ាងណាមិញលោក វ៉ន វីវ៉ា បច្ចុប្បន្នបានប្រកាសផ្អាក ហើយឈានទៅរកការបញ្ចប់អាជីព ជាអ្នកប្រដាល់ផងដែរ តែក្រោយប្រកាសបែបនេះ គេក៏មិនដឹងថា លោកនឹងចាប់អាជីពអ្វីបន្ដដែរ តែបន្ទាប់ពីមានភ្ញៀវ អ្នកជិះតាក់ស៊ីក្រហម បង្ហាញពីក្ដីអាណិតលើ Facebook ខាងលើ ទើបកើតការភ្ញាក់ផ្អើល និងដឹងថា ស្វាមីរបស់អតីតម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ស៊ន ដាវីន នេះចាប់របររត់តាក់ស៊ីបន្ថែម។

សូមជម្រាបថា កីឡាករប្រដាប់ដ៏ល្បីល្បាញរបស់កម្ពុជា ដែលធ្លាប់គ្រងខ្សែក្រវ៉ាត់ជាតិ និងអន្តរជាច្រើន លោក វ៉ន វីវ៉ា និង កីឡាការិនីតេក្វាន់ដូ ស៊ន ដាវីន ទទួលបានកូនស្រីម្នាក់ ដែលសម្រាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

ដោយក្តីរីករាយជាមួយនឹងការទទួលបានកូនស្រីដំបូងនេះ កីឡាករ វ៉ន វីវ៉ា បាននិយាយថា លោកនិងភរិយា បានដាក់ឈ្មោះ កូនស្រីនេះ ថា «វីវ៉ាវីន ហ្វីណា»។

ទារិកា «វីវ៉ាវីន ហ្វីណា» ត្រូវបានឪពុកម្តាយ ដែលជាកីឡាករជម្រើសជាតិកម្ពុជា បានសម្រេចចិត្តឲ្យកូនស្រី ប៉ៅទឹកដោះគោជំនួយ ដោយទឹកដោះម្តាយ ហើយដោយសារតែទទួលបានការណែនាំ ពីបងស្រីម្នាក់ រស់នៅប្រទេសអូស្រ្តាលីនោះ លោក វីវ៉ា សម្រេចឲ្យកូនស្រីរបស់ខ្លួន បៅទឹកដោះកូន ម៉ាក Royal Ausnz ដែលជាផលិតផលរបស់ប្រទេសអូស្ត្រាលី។

រំលឹកដល់ជីវិតជាកីឡាប្រដាល់វិញ វីវ៉ា ជាកីឡាករប្រដាល់គីឡូធ្ងន់ ដែលគ្រងខ្សែក្រវ៉ាត់អន្តរជាតិម្តង គឺខ្សែក្រវ៉ាត់ ISKA នៅឆ្នាំ២០០៨ បន្ទាប់ពីវាយឈ្នះកីឡាករអាមេរិក នៅស្ថានីយទូរទស្សន៍ CTN។

ក្រៅពីនេះ វ៉ន វីវ៉ា ក៏ធ្លាប់គ្រងជើងឯកថ្នាក់ជាតិ៥ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០០៥ ដល់ ២០១០។សូមជម្រាបថា ប្តីប្រពន្ធដែលជាអត្តពលិក វ៉ន វីវ៉ា និង ស៊ន ដាវីន បានសាងស្នេហ៍ និងបានរៀបការជាមួយគ្នា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥៕

 

Image may contain: 2 people, closeup and indoor

No automatic alt text available.

Image may contain: 1 person, text

Image may contain: 1 person

You might also like More from author