Barcelona ឬក៏ Bilbao ម៉ោង ៣៖១៥នាទី​រំលង​អាធ្រាត្រ​យប់នេះ ក្នុងពាន Cap del Rey?

(បាសេឡូណា)៖ ក្រុមម្ចាស់ជើងឯក La Liga រដូវកាលមុន អ្នកមានបុណ្យ FC Barcelona ត្រូវធ្វើដំណើរទៅផ្ទះរបស់ ក្រុម Athletic Bilbao សម្រាប់ជើងទី១ នៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey ក្នុងវគ្គ១៦ក្រុម ចុងក្រោយ នាម៉ោង ៣៖១៥នាទីយប់នេះ (ម៉ោងនៅកម្ពុជា)។

Barcelona កំពុងតែលេងពេញជើងល្អណាស់ ហើយខ្លាទាំងបី Neymar, Suarez និង Messi ក៏កំពុងត្រៀមជើងរួចរាល់ហើយផងដែរ ក្នុងជំនួស​ដ៏សំខាន់នេះ គ្រាដែល Atletico Madrid និង Real Madrid សុទ្ធតែ ទទួលបានជ័យជំនះ និងកក់កៅអីវគ្គ៨ក្រុមចុងក្រោយបណ្តើរៗហើយដូចគ្នា។

តែយ៉ាងណាមិញ Bilbao ក៏ជាក្រុមដែលខ្លាំងការពារផងដែរក្នុងទឹកដីក្រៅផ្ទះ ដោយទើបតែចាញ់១ដងគត់ក្នុងផ្ទះរបស់ គេសម្រាប់រដូវកាល​ថ្មីឆ្នាំ​២០១៦​-២០១៧ នៅក្របខណ្ឌកំពូល La Liga ដែលកំពុងឈរនៅលេខរៀងទី៧ បណ្តោះ អាសន្នថែមទៀតផង ក្រៅពី Barcelona ដេញតាមពីក្រោយ Real Madrid ៣ពិន្ទុ ក្នុងសប្តាហ៍ទី១៦ នៃជើងទី១នេះ៕

You might also like More from author