FFC បង្ហាញកម្មវិធីប្រកួត Hun Sen-Cup ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ

- Advertisement -

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានបង្ហាញពីកម្មវិធីប្រកួតពាន រង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen-Cup ឆ្នាំ២០១៧ ជាផ្លូវការហើយ ដោយការប្រកួតជម្រុះដំណាក់កាលទី១ គ្រោងនឹង​ចាប់ផ្ដើមពីថ្ងៃទី១៨ ខែមករាសប្ដាហ៍ក្រោយនេះ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅថ្ងៃទី១ ខែតុលាខាងមុខ។

ឮគួរបញ្ជាក់ថា កាលពីរដូវកាលមុនក្រុមក្រសួងការពារជាតិ គឺជាអ្នកគ្រងតំណែងជើងឯកពានរង្វាន់កម្រិតកីឡាក្នុងស្រុកមួយនេះ។ ប៉ុន្ដែរដូវកាលថ្មីនេះ សហព័ន្ធបានធ្វើការកែតម្រូវប្រព័ន្ធលេងមួយចំនួន ពិសេសគឺសហព័ន្ធបានសម្រេចបន្ថែមនូវសមាជិកលីគលំដាប់ទី២ រដូវកាលទី១ ដែលទើបបញ្ចប់កាលពីចុងឆ្នាំ២០១៦ កន្លងទៅចំនួន ៩ក្រុមឲ្យឈរចាំនៅដំណាក់កាលទី៣ ទៀតផង៕

You might also like More from author